លោក Pham Minh Chinh បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតី Guinea-Bissau នឹងបង្កើតរបកគំហើញមួយ និងបើកដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម និង Guinea-Bissau នាពេលខាងមុខ។

លោក​ប្រធានាធិបតី Guinea-Bissau បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍ដ៏ឆ្នើមរបស់វៀតណាម វាយតំលៃខ្ពស់ចំពោះតួនាទី និងការដឹកនាំរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម។ លោកប្រធានាធិបតីបានចែករំលែកថា បដិវត្តន៍វៀតណាម ព្រមទាំងលោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានបំផុសគំនិតសម្រាប់ផ្លូវរំដោះជាតិរបស់ប្រជាជន Guinea-Bissau។ វៀតណាមជាគម្រូរបស់ Guinea-Bissau ក្នុងការរក្សាស្ថិរភាព ការផ្លាស់ប្តូថ្មី និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាជាមួយ លោក Umaro Sissoco Embaló ប្រធានាធិបតី Guinea-Bissau

លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមគោរពទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេសជាមិត្តអាហ្រ្វិក ដោយ​ពង្រីក និងអភិវឌ្ឍន៍ទំនាក់ទំនងនេះដោយឥតឈប់ឈរ ក្នុងនោះព្រឹត្តិការណ៍សំខាន់មួយគឺវៀតណាមបានក្លាយជាអ្នកសង្កេតការណ៍សហភាពអាហ្រ្វិកជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០២៣។

ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - Guinea-Bissau ក៏កំពុងរីកចម្រើនជាវិជ្ជមានដោយឈរលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួនបី៖ មូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយដែលបានបង្កើតឡើងពីប្រវត្តិសាស្ត្រនៃសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីឯករាជ្យភាពរបស់ប្រទេសជាតិកាលពីមុន ; មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដែលមាននឹងភាពស្រដៀងគ្នា និងការបំពេញបន្ថែមនៅក្នុងលក្ខខណ្ឌអភិវឌ្ឍន៍; មូលដ្ឋានគ្រឹះពីការចែករំលែកតម្លៃស្រដៀងគ្នាជាច្រើន រួមទាំងការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។

ពិភាក្សាអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ មេដឹកនាំទាំងពីរបានឯកភាពសហការរួមគ្នាដើម្បីអភិវឌ្ឍទំនាក់ទំនងក្នុងស្មារតី "ភាពជាដៃគូ​ស្មោះស្ម័គ្រ សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក"; កំណត់អាទិភាពចំនួន៣ក្នុងកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត រួមទាំងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី គាំទ្រទៅវិញទៅមកដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ ដែលក្នុងនោះ Guinea-Bissau គាំទ្រវៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) ហើយវៀតណាមដើរតួជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាង Guinea-Bissau និងអាស៊ាន និងប្រទេសជាសមាជិករបស់ខ្លួន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ដោយវាយតំលៃខ្ពស់ចំពោះបទពិសោធន៍ និងគោលនយោបាយរបស់វៀតណាមក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យនោះ លោក​ប្រធានាធិបតី Guinea-Bissau បានគាំទ្រសំណើរបស់លោក Pham Minh Chinh អំពីដំណោះស្រាយជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

អាស្រ័យលើនេះ ប្រទេសទាំងពីរនឹងធ្វើពិពិធកម្មផលិតផលនាំចេញដោយផ្អែកលើផលិតផលសំខាន់ជាគ្រាប់ស្វាយចន្ទី ហើយពង្រីកទៅមុខទំនិញមានឧត្តមភាពផ្សេងទៀតដូចជា អង្ករ វាយនភ័ណ្ឌ ទំនិញប្រើប្រាស់ក្នុងផ្ទះ គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី អាហារសមុទ្រ...។ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច បង្កើនព័ត៌មានអំពីទីផ្សារ និងឱកាសសហប្រតិបត្តិការធ្វើ​អាជីវកម្ម វិនិយោគ។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម  កែច្នៃត្រីកសិកផល អាហារសមុទ្រ សម្របសម្រួលនិងកៀរគរដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដើម្បីចូលរួមក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការកសិកម្មត្រីភាគី រួមចំណែកជួយប្រទេស Guinea-Bissau ធានាសន្តិសុខស្បៀង និងបង្កើនការនាំចេញ ពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ក្នុងវិស័យកិច្ចសហប្រតិបត្តិការអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងអប់រំ; បញ្ចប់ និងអនុវត្តយន្តការកិច្ចសហប្រតិបត្តិការ និងចរចាចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕

បកប្រែដោយ Thanh Cong