leftcenterrightdel
លោក Dang The Vinh អគ្គសវនកររងរដ្ឋ និងជាប្រធានសមាគមមិត្តភាពវៀតណាម-អាស៊ែបៃហ្សង់ ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត អាស៊ែបៃហ្សង់

ក្រោមក្រសែភ្នែករបស់សេដ្ឋកិច្ចវិទូ លោក Dang The Vinh - អគ្គសវនកររងរដ្ឋនិងជា ប្រធានសមាគមមិត្តភា ពវៀតណាម-អាស៊ែបៃហ្សង់ បាននិយាយថា “ការព្យាករណ៍” របស់លោកប្រធានហូជីមិញអំពីវៀតណាមនឹងមានប្រេង និងការចង់បានជំនួយពីសូវៀតក្នុងរុករក និងកែច្នៃប្រេង បន្ទាប់ពីវៀតណាមទទួលបានឯករាជ្យ គឺជាចក្ខុវិស័យយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅ ហើយមានអត្ថន័យយ៉ាងសំខាន់សម្រាប់ផ្នែកប្រេង និងឧស្ម័ននិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម។

លោកប្រធានហូជីមិញបានទទួលស្គាល់សក្ដានុពលដ៏អស្ចារ្យរបស់វៀតណាមក្នុងវិស័យប្រេង និងឧស្ម័ន ហើយការព្យាករណ៍នេះបានក្លាយជាការពិតនៅពេលដែលវៀតណាមបានរកឃើញ និងធ្វើអាជីវកម្មដោយជោគជ័យនូវអណ្តូងប្រេងឧស្ម័ន។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ជួយវៀតណាមពីប្រទេសដែលហែកហួរដោយសង្រ្គាម ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍។

អ្នកជំនាញសូវៀត ជាពិសេសអ្នកជំនាញមកពីប្រទេស អាស៊ែបៃហ្សង់ បានជួយវៀតណាមកសាងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន និងបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាសំខាន់មួយ។ កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការទាំងនេះបាននាំមកនូវលទ្ធផលដ៏អស្ចារ្យ ធ្វើឱ្យក្រុមហ៊ុមប្រេងឧស្ម័នវៀតណាម (Petrovietnam) ជាពិសេសក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Vietsovpetro  ក្លាយជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង អាស៊ែបៃហ្សង់ រួមចំណែកក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្ម ក៏ដូចជាការការពារអធិបតេយ្យភាពសមុទ្រ និងកោះ។

ការសន្និដ្ឋានរបស់លោកប្រធានហូជីមិញពូនាពេលនោះមិនត្រឹមតែបង្ហាញពីចក្ខុវិស័យប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ពីជំនឿរបស់លោកលើអនាគត និងសាមគ្គីភាពអន្តរជាតិផងដែរ។ ប្រការនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប្រទេសជាមិត្ត ជាពិសេស អាស៊ែបៃហ្សង់ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។

តួនាទីរបស់ អាស៊ែបៃហ្សង់ និយាយដោយឡែក និងបណ្តាប្រទេសសង្គមនិយមនិយាយរួមចំពោះឧស្សាហកម្មប្រេង និងឧស្ម័នរបស់វៀតណាមមានសារៈសំខាន់ខ្លាំងណាស់។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញក្នុងឆ្នាំ ១៩៥៩ បក្សនិងរដ្ឋវៀតណាមបានបញ្ជូនយុវជនឆ្នើមជាច្រើនរូបទៅកាន់ប្រទេសសង្គមនិយមដើម្បីរៀនសូត្រចំណេះដឹងនិងជំនាញលើវិស័យផ្សេងៗ។ ជាពិសេស វិស្វករប្រេងដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅ អាស៊ែបៃហ្សង់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មប្រេង និងឧស្ម័នរបស់វៀតណាម។

អាស៊ែបៃហ្សង់ ជាមួយនឹងឧស្សាហកម្មប្រេង និងឧស្ម័នដែលបានអភិវឌ្ឍរបស់ខ្លួន បានបណ្តុះបណ្តាលអ្នកជំនាញ និងវិស្វកររាប់ពាន់នាក់ជូនប្រទេសវៀតណាម។ ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពីវិស្វករប្រេង និងឧស្ម័ន អាស៊ែបៃហ្សង់ បានជួយវៀតណាមក្នុងការកសាង និងដំណើរការកន្លែងធ្វើអាជីវកម្មប្រេង និងឧស្ម័នយ៉ាងទំនើបៗ រួមចំណែកយ៉ាងធំធេងដល់ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស។ មិនតែប៉ុណ្ណោះ ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាពី Azerbaijan និងបណ្តាប្រទេសសង្គមនិយមផ្សេងទៀត បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្មប្រេង និងឧស្ម័នវៀតណាមនាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
ពិធីបង្កើតសាខាមិត្តភាពវៀតណាម-អាស៊ែបៃហ្សង់នៅក្រុមហ៊ុនបណ្តាក់ទុនរួម Vietsovpetro

ពីមូលដ្ឋានគ្រឹះនោះ បន្ទាប់ពីជាងកន្លះសតវត្សនៃការសាងសង់ និងអភិវឌ្ឍន៍ Petrovietnam សម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។ គម្រោងធ្វើអាជីវកម្មប្រេង និងឧស្ម័នរបស់ Petrovietnam មិនត្រឹមតែបំពេញតម្រូវការថាមពលក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងការនាំចេញផងដែរ ដែលនាំមកនូវចំណូលរូបិយព័ណ្ណបរទេសយ៉ាងសំខាន់ដល់ប្រទេស។ Petrovietnam ក៏បានសាងសង់ និងបង្កើតប្រព័ន្ធឧស្សាហកម្មគាំទ្រដ៏ចម្រុះ រួមទាំងការចម្រាញ់គីមីឥន្ធនៈ ការផលិតជីគីមី និងផលិតផលគីមីឥន្ធនៈផ្សេងទៀត។ ប្រកានេះបានបង្កើតការងារជាច្រើន និងជំរុញការអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធជាច្រើន...

អំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាម និង អាស៊ែបៃហ្សង់ក្នុងរយៈពេលកន្លងមក បក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានបន្តកសាង និងពង្រឹងទំនាក់ទំនងទ្វេភាគីដោយឥតឈប់ឈរ។ ទំនាក់ទំនងនេះត្រូវបានបង្ហាញតាមរយៈទិដ្ឋភាពជាច្រើនដូចជា កិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាល ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ក្នុងនោះអាស៊ែបៃហ្សង់បានបណ្ដុះបណ្ដាលនិស្សិតនិងកម្មសិក្សាការីវៀតណាមជាង ៥ ពាន់នាក់។ មនុស្សទាំងនេះភាគច្រើនបច្ចុប្បន្នកាន់មុខតំណែងសំខាន់ៗក្នុងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់វៀតណាម រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ អាស៊ែបៃហ្សង់ក៏បានបញ្ជូនអ្នកជំនាញផ្នែកប្រេង និងឧស្ម័នជាច្រើននាក់ ដើម្បីជួយវៀតណាមកសាងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មប្រេងឧស្ម័ន ជួយវៀតណាមចាប់យកបច្ចេកវិជ្ជាជឿនលឿន ហើយអនុវត្តវាទៅក្នុងការអនុវត្តការធ្វើអាជីវកម្ម និងកែច្នៃប្រេង ឧស្ម័ន។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអាស៊ែបៃហ្សង់ កំពុងកើនឡើងឥតឈប់ឈរ។ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមកនៅតែមានច្រើនណាស់។ សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរសម្រេចបានសមិទ្ធិផលសំខាន់ៗ។ ប្រទេសទាំងពីរក៏រៀបចំជាប្រចាំនូវសកម្មភាពផ្លាស់ប្តូរវប្បធម៌ ទស្សនាគ្នាទៅវិញទៅមក និងពង្រឹងមិត្តភាព។

នាពេលថ្មីៗនេះ សមាគមមិត្តភាពវៀតណាម-អាស៊ែបៃហ្សង់ក៏បានចាត់វិធានការវិជ្ជមានជាច្រើនដើម្បីកសាង ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ សមាគមចូលរួមយ៉ាងសកម្មក្នុងការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី; ចូលរួមយ៉ាងសកម្ម និងសម្របសម្រួលរៀបចំសិក្ខាសាលា និងវេទិកាសេដ្ឋកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចពីភាគីទាំងសងខាង បានជួបជុំ និងស្វែងរកឱកាសសហប្រតិបត្តិការ។

សមាគមបានរៀបចំការជួបប្រាស្រ័យវប្បធម៌ជាច្រើនរវាងអតីតនិស្សិតវៀតណាមដែលបានសិក្សានៅអាស៊ែបៃហ្សង់ និងអ្នកជំនាញ អាស៊ែបៃហ្សង់។ សមាគមផ្តោតលើការសម្របសម្រួលជាមួយសាកលវិទ្យាល័យ និងទីភ្នាក់ងារបណ្តុះបណ្តាលរបស់ អាស៊ែបៃហ្សង់ ដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិត ផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលអ្នកជំនាញ លើកកំពស់ជំនាញវិជ្ជាជីវៈសម្រាប់កម្មាភិបាលវៀតណាម។ ក្នុងអំឡុងពេលនៃការរាតត្បាត Covid-19 សមាគមបានរៀបចំសកម្មភាពគាំទ្រសហគមន៍ ដូចជាការបរិច្ចាគ និងផ្តល់របាំងមុខ និងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ពលរដ្ឋ អាស៊ែបៃហ្សង់ ដែលជួបការលំបាកនៅវៀតណាម។

ជាពិសេសក្នុងខែតុលា ឆ្នាំ២០២៣ សមាគមបានបង្កើតសាខាសមាគមមិត្តភាពវៀតណាម-អាស៊ែបៃហ្សង់នៅក្រុមហ៊ុនបណ្តាក់ទុនរួម Vietsovpetro។ នេះជាព្រឹត្ដិការណ៍សំខាន់ កត់សម្គាល់ការអភិវឌ្ឍរបស់សមាគម និងជាជំហានសំខាន់ក្នុងដំណើរការពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងអាស៊ែបៃហ្សង់បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរនាពេលខាងមុខ។

ក្នុងរយៈពេលកន្លងមក បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម និងអាស៊ែបៃហ្សង់បានបន្តកសាង និងពង្រឹងទំនាក់ទំនងទ្វេភាគី។ ទំនាក់ទំនងនេះត្រូវបានបង្ហាញតាមរយៈទិដ្ឋភាពជាច្រើនដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

បកប្រែដោយ Duy Hoan