លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។

លោកប្រធានរដ្ឋសភា Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមបាននិងកំពុងគាំទ្រយ៉ាងសកម្មនូវតួនាទីអន្តរជាតិរបស់ឡាវក្នុងឆ្នាំ២០២៤ ក្នុងឋានៈជាប្រធានអាស៊ាន/AIPA ឆ្នាំ២០២៤ ប្រធានមហាសន្និបាត AIPA លើកទី៤៥។ រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាឡាវ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោក Sommad Pholsena អនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋសភា Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារប្រកបដោយជោគជ័យ រវាងគណៈកម្មាធិការសន្តិភាពវៀតណាម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើខ្លឹមសារចំនួន៦ ដើម្បីបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ។

លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងថ្នាក់ជាន់ខ្ពស់; ទន្ទឹមនឹងនោះ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម គណៈកម្មាធិការសន្តិភាពវៀតណាម និងគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ ពង្រឹងការអប់រំប្រពៃណីប្រវត្តិសាស្ត្រសម្រាប់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីចំណងសាមគ្គីភាពមិត្តភាពដ៏មហិមា វៀតណាម-ឡាវ។

លោក Sommad Pholsena អនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ បានអះអាងថា រដ្ឋសភាឡាវនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ លោកបានសម្តែងនូវគោលបំណងចង់ឱ្យរដ្ឋសភាវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយឡាវក្នុងដំណើរការទទួលតួនាទីជាប្រធានអាស៊ាន/AIPA ឆ្នាំ២០២៤៕

បកប្រែដោយ Huyen Trang