ក្នុងជំនួបនេះ លោក Luong Cuong បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងមិត្តភាពជាប្រពៃណីជាមួយគណបក្ស MPLA រដ្ឋ និងប្រជាជន Angola។ លោកវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ហើយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូគឺជាឱកាសសម្រាប់បក្សទាំងពីរផ្លាស់ប្តូរមតិយោបល់ វាយតម្លៃអំពីស្ថានភាពអន្តរជាតិ ទំនាក់ទំនងទ្វេភាគី និងតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ចូលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីល្អរវាងបក្សទាំងពីរ ប្រទេសទាំងពីរ។ 

leftcenterrightdel
លោក Luong Cuong ទទួលជួបលោក Manuel Domingos Augusto

លោក Luong Cuong បានអះអាងថា វៀតណាម និងអង់ហ្គោឡា មានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ហើយស្នើថា បក្សទាំងពីរផ្តោតលើការដឹកនាំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខា។ លោក Luong Cuong ក៏បានចែករំលែកអំពីសមិទ្ធិផលលេចធ្លោរបស់វៀតណាមបន្ទាប់ពីការផ្លាស់ប្ដូរថ្មីជិត ៤០ ឆ្នាំ ការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងគោលដៅអភិវឌ្ឍន៍របស់វៀតណាមរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី ២១។

លោក Manuel Domingos Augusto បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក ហើយបញ្ជាក់ពីគោលបំណងចង់ពង្រឹងសាមគ្គីភាព រៀនសូត្រពីបទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍប្រទេស ធានាយុត្តិធម៌សង្គម និងលើកកំពស់តួនាទីនៅលើឆាកអន្តរជាតិ។ លោកស្នើឲ្យភាគីទាំងពីរខិតខំពង្រឹងទំនាក់ទំនងប្រពៃណីល្អ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ទូលំទូលាយ និងជាក់ស្ដែង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ...

* នាព្រឹកថ្ងៃដដែល លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្ស MPLA។ ភាគីទាំងពីរបានឯកភាពបន្តរឹតបន្តឹងទំនាក់ទំនងរវាងបក្សទាំងពីរ បង្កើតមូលដ្ឋានខាងនយោបាយរឹងមាំ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរទ្រឹស្តី ចែករំលែកបទពិសោធន៍ក្នុងការដឹកនាំជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល បង្កើតលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្តូររវាងយុវវ័យ និងរវាងស្ត្រី ហើយសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ និងយន្តការពហុភាគី ដើម្បីផលប្រយោជន៍របស់បក្សនីមួយៗ និងប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក។

ក្នុងឱកាសនេះ លោក Le Hoai Trung និងលោក Manuel Domingos Augusto បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស MPLA ដំណាក់កាល ២០២៤-២០២៩៕

បកប្រែដោយ Thanh Cong