អញ្ជើញថ្លែងមតិនៅទីនេះ លោក Vu Hoang Linh ប្រធានសមាគមមិត្តភាព វៀតណាម-ហុងគ្រី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ដោយមានការតភ្ជាប់យ៉ាងស៊ីជម្រៅលើវិស័យដូចជា សេដ្ឋកិច្ច អប់រំ និងវប្បធម៌។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

នាពេលខាងមុខ សមាគមមិត្តភាព វៀតណាម-ហុងគ្រី មានគោលបំណងបន្តដើរតួនាទីជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម មានឱកាសស្វែងយល់ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងជំរុញការរៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សា និងវប្បធម៌ ដើម្បីរឹតបន្តឹងការយល់ដឹងរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ និងបណ្តុះបណ្តាល។

ដោយសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដោយឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ លោក Tibor Baloghdi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហុងគ្រីប្រចាំវៀតណាម បានចាត់ទុកថា សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងអប់រំរវាងប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ ជួយរឹតបន្តឹងចំណងសាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមក រវាងជនជាតិវៀតណាម និងហុងគ្រីគ្រប់ជំនាន់៕

បកប្រែដោយ Huyen Trang