ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នៅអាកាសយានដ្ឋានមានអភិបាលខេត្តក្វាងតុង លោក Wang Weizhong អភិបាលទីក្រុងក្វាងចូវ លោក Sun Zhiyang និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមជាមួយលោកជំទាវ និងគណៈប្រតិភូវៀតណាមចូលរំលឹកវិញ្ញាណក្ខយុទ្ធជនពលី Pham Hong Thai នៅក្នុងបរិវេណឧទ្យានឈាបនដ្ឋាន Huang Hua Gang (រូបថត៖ VOV)

បន្ទាប់ពីមកដល់ខេត្តក្វាងតុង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមជាមួយលោកជំទាវ និងគណៈប្រតិភូបានអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខយុទ្ធជនពលី Pham Hong Thai នៅក្នុងបរិវេណឧទ្យានឈាបនដ្ឋាន Huang Hua Gang និងទស្សនាកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាម។

នៅឧទ្យានឈាបនដ្ឋាន Huang Hua Gang ដែលជាគោលដៅទេសចរណ៍វប្បធម៌នៃទីក្រុងក្វាងចូវ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដាក់កម្រង់ផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី Pham Hong Thai ហើយរួមគ្នារំលឹកគុណូបការៈរបស់អ្នកបដិវត្តន៍ជើងចាស់រូបនេះ។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អុជធូបរំលឹកវិញ្ញាណក្ខយុទ្ធជនពលី Pham Hong Thai (រូបថត៖ VOV)

បន្ទាប់មកលោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងគណៈប្រតិភូបានទៅទស្សនាកេរ្តិ៍ដំណែលទីស្នាក់ការនៃសមាគមយុវជនបដិវត្តន៍វៀតណាមនៅវិថី Wenming ទីក្រុងក្វាងចូវ ជាទីកន្លែងដែលផ្សាភ្ជាប់ជាមួយនឹងអាជីពបដិវត្តរបស់លោកប្រធានហូជីមិញពីឆ្នាំ ១៩២៤ ដល់ឆ្នាំ ១៩២៧។

leftcenterrightdel
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូបានទៅទស្សនាកេរ្តិ៍ដំណែលទីស្នាក់ការនៃសមាគមយុវជនបដិវត្តន៍វៀតណាម (រូបថត៖ VOV)

ក្នុងសៀវភៅក្នុងក្រាំងមាសនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានសរសេរថា៖ “គណៈប្រតិភូបក្ស និងរដ្ឋវៀតណាមមានការរំជួលចិត្តយ៉ាងក្រៃលែងនៅពេលមកទស្សនាកេរ្តិ៍ដំណែលទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម - ទីកន្លែងដែលលោកប្រធានហូជីមិញជាទីគោរពស្រលាញ់ បានស្នាក់នៅក្នុងរយៈពេលធ្វើសកម្មភាពបដិវត្តន៍ ជាកន្លែងបណ្តុះបណ្តាលជំនាន់ជនកុម្មុយនិស្តដ៏ស្មោះត្រង់ដំបូងគេរបស់វៀតណាម ជាកន្លែងដែលបានកត់សម្គាល់មនោសញ្ចេតនាកុម្មុយនិស្តអន្តរជាតិដ៏ស្មោះស្ម័គ្រ ភ្លឺថ្លា និងចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពស្អិតរមួត “ជាសមមិត្តផង ជាបងប្អូនផង” រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិនផងដែរ។ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស និងរដ្ឋចិន បក្សភាគ និងរដ្ឋបាលខេត្តក្វាងតុង ដែលតែងតែយកចិត្តទុកដាក់ថែរក្សា និងអភិរក្សកេរ្តិ៍ដំណែលទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម។ មិត្តភាពវៀតណាម-ចិនល្អប្រសើរ ស្ថិតស្ថេរគង់វង្សជារៀងរហូត”។

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់វៀតណាមថតរូបអនុស្សាវរីយ៍ (រូបថត៖ VOV)

នៅឆ្នាំ ១៩៧១ ផ្ទះលេខ ១៣ វិថី Wenming ត្រូវបានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនសម្រេចរក្សាទុកជាកេរ្តិ៍ដំណែលអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញ ដែលមានឈ្មោះថា “ទីស្នាក់ការសមាគមយុវជនបដិវត្តន៍វៀតណាម”។ កេរ្តិ៍ដំណែលនេះត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិរបស់ចិន៕

តាម vovworld.vn