នៅឯពិធីនេះ លោក Luong Cuong ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងកិច្ចពិភាក្សារវាង MIU​ ជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម។ លោក Luong Cuong បានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាល​យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយសាធារណរដ្ឋដូមីនីកាណា និងគណបក្សនយោបាយនៅដូមីនីកាណា រួមទាំង MIU ផងដែរ។

leftcenterrightdel
លោក Luong Cuong លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស ទទួលជួបលោក Miguel Mejia អគ្គលេខាបក្សចលនាឆ្វេងនិយម (MIU) រដ្ឋមន្ត្រីគោលនយោបាយសមាហរណកម្មតំបន់នៃសាធារណរដ្ឋដូមីនីកាណា

លោកអគ្គលេខាបក្ស Miguel Mejia បានវាយតំលៃខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមានរបស់វៀតណាមក្នុងឆមាសទីមួយនៃអាណត្តិមហាសន្និបាតលើកទី ១៣ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស Nguyen Phu Trong។ លោកអគ្គលេខាបក្ស Miguel Mejia បានពាំនាំការសួរសុខទុក្ខជូនចំពោះលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

លោកអគ្គលេខាបក្ស Miguel Mejia និងលោក  Luong Cuong បានអះអាងថា ភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ទាញយកផលប្រយោជន៍និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  ជាពិសេសលើវិស័យប្រេងនិងឧស្ម័ននិងទូរគមនាគមន៍ ព្រមទាំងស្នើឱ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ។ សហការយ៉ាងជិតស្និទ្ធ និងដាក់ពង្រាយគំនិតផ្តួចផ្តើម និងលើកសំណើកិច្ចសហប្រតិបត្តិការថ្មី  ស្របតាមការអភិវឌ្ឍន៍យ៉ាងស្វាហាប់នៃស្ថានភាពជាក់ស្តែង។

* គួរបញ្ជាក់ថា មុននោះ គណៈប្រតិភូជាន់ខ្ពស់ MIU បានជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្ដវៀតណាមដឹកនាំដោយលោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា 

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាលើស្ថានភាពទូទៅរបស់បក្សទាំងពីរ ប្រទេសទាំងពីរ និងរាល់បញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នា; ការសហការរវាងបក្សទាំងពីរក្នុងការពង្រឹងមូលដ្ឋាននយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពលរវាងប្រទេសទាំងពីរ។ គាំទ្រនិងជួយគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីគណបក្សនយោបាយអន្តរជាតិ​៕

បកប្រែដោយ Pham Diep