leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Viet Hung មេបញ្ជាការកងកំលាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្ម UNISFA រាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ Pham Truong Son

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son សួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល និងបុគ្គលិកនៃកងវិស្វករលេខ២

លោកឧត្តមសេនីយ៍ទោ Pham Truong Son បានសម្តែងនូវសេចក្តីរីករាយដែលបានជួបជាមួយនាយទាហានកងទ័ព និងនគរបាលវៀតណាម ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅឆ្ងាយពីមាតុភូមិ និងជួបការលំបាកទាំងអាកាសធាតុ និងសន្តិសុខ។ លោកអនុប្រធានអគ្គសេនាធិការ បានទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្ម UNISFA។ ក្នុងដំណើរការបំពេញភារកិច្ចនៅបេសកកម្ម កងកម្លាំងរក្សាសន្តិភាពវៀតណាមបានរួបរួមគ្នា ជំនះការលំបាក សម្រេចបាននូវរាល់ភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ និងមានសកម្មភាពចលនាមហាជនដ៏មានអត្ថន័យ និងប្រសិទ្ធភាពជាច្រើន រួមចំណែកជួយឧបត្ថម្ភគាំទ្រ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ Abyei ដោយហេតុនោះបានបង្ហាញពីភាពថ្លៃថ្នូរនៃកងទ័ពលើកអ៊ំហូ រួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមដែលស្រឡាញ់សន្តិភាពទៅកាន់មិត្តអន្តរជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son និងក្រុមការងារ ទៅទស្សនាបន្ទាយកងវិស្វកម្មទីលេខ២
leftcenterrightdel
ក្រុម​ការងារ និងកងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្ម UNISFA ក្នុងជំនួប​ធ្វើ​ការ

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ

លោកឧត្តមសេនីយ៍ទោ Pham Truong Son បានស្នើឲ្យ​ កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្ម UNISFA និយាយរួម និងកងវិស្វកម្មលេខ២និយាយដោយឡែក ត្រូវយល់ជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវខ្លឹមសារមួយចំនួនដូចជា៖ គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្តីពីសន្តិសុខ សុវត្ថិភាព និងវិន័យកងទ័ព កសាងសាមគ្គីភាពល្អក្នុងអង្គភាព ជួយគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ច លើកកំពស់ស្មារតីនៃទំនួលខុសត្រូវរបស់បុគ្គលម្នាក់ៗ និងសម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គភាពនានាក្នុងដំណើរការអនុវត្តការងារ  ធ្វើបានល្អក្នុងការងារចលនាមហាជន បង្កើតទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅកន្លែងឈរជើង៕

បកប្រែដោយ Thanh Cong