អត្ថបទដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ ខែឧសភា សង្ខេបអំពីមាគ៌ាបដិវត្តន៍ និងការរួមចំណែកដ៏ធំធេងរបស់លោកប្រធាន​ហូជីមិញ ក្នុងការរំដោះជាតិរបស់វៀតណាម ក៏ដូចជាពិភពលោកទាំងមូល ព្រមទាំងសង្កត់ធ្ងន់ថា រូបលោកប្រធានហូជីមិញគឺជាឥស្សរជននយោបាយដ៏លេចធ្លោនៅលើពិភពលោក។

leftcenterrightdel
គេហទំព័រ Acercandonos Cultura របស់ប្រទេសអាហ្សង់ទីនចុះផ្សាយអត្ថបទកោតសរសើរលោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)

អត្ថបទនោះបញ្ជាក់ថា លោកប្រធានហូជីមិញបានក្លាយទៅជានិមិត្តរូបនៃប្រជាជាតិដែលតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយម អាណានិគមនិយម និងការជិះជាន់។ កេរ្តិ៍ឈ្មោះរបស់លោកបានមានភាពលេចធ្លោក្នុងចំណោមមេដឹកនាំនៃវណ្ណៈអធននៅលើពិភពលោក។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅចក្រភពអង់គ្លេសក្នុងឱកាសខួបលើកទី ១៣៤ នៃទិវាកំណើតលោកប្រធាន​ហូជីមិញ លោក Kyril Whittaker អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងនយោបាយវៀតណាម បានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញមានគុណសម្បត្តិរបស់យុទ្ធជនកុម្មុយនិស្ត តែងតែតស៊ូដើម្បីប្រជាជន ត្រៀមខ្លួនប្រឈមមុខ និងជំនះការលំបាក និងបញ្ហាប្រឈម។ អំពីតម្លៃសតិអារម្មណ៍ និងការអនុវត្តសតិអារម្មណ៍របស់លោកហូជីមិញ នៅវៀតណាមសព្វថ្ងៃ លោក Whittaker ចាត់ទុកថា គោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមបានអនុវត្តបានល្អតាមសតិអារម្មណ៍របស់លោកប្រធាន​ហូជីមិញ៕

បកប្រែដោយ Thuy Anh