ចាប់តាំងពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ មក ឈ្មោះថា Dien Bien Phu បានសាយភាយហួសពីដែនកំណត់ភូមិសាស្ត្រនៃតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ដើម្បីក្លាយជានាមទូទៅនៃវណ្ណៈជឿនលឿនជុំវិញពិភពលោកស្គាល់ដល់។ នេះជាការវាយតម្លៃរបស់លោក Alberto Anaya Guitierrez អគ្គលេខាគណបក្សពលករម៉ិកស៊ិក (PT) ក្នុងឱកាសរំលឹកខួបលើកទី ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងខួបលើកទី ៤៩ ឆ្នាំនៃការរំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤)។

leftcenterrightdel
នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ ទង់ "ប្ដេជ្ញាប្រយុទ្ធ-ប្ដេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបក់រវិចៗនៅលើមាត់រណ្តៅ De Castries។ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បញ្ចប់ប្រកបដោយជោគជ័យ (រូបថត៖ vnanet.vn)

លោក Alberto Anaya Guitierrez បានអះអាងថា ជ័យជំនះ Dien Bien Phu និងជ័យជំនះថ្ងៃទី ៣០ ខែមេសា គឺជាតំណាងនិងនិមិត្តសញ្ញានៃបំណង់ប្រាថ្នាដ៏ទទូច និងឆន្ទៈមោះមុតរបស់ប្រជាជាតិមួយដែលតស៊ូដើម្បីសេរីភាព និងឯករាជ្យ។ បើតាមលោក Alberto Anaya Guitierrez ស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន ការប្តេជ្ញាប្រយុទ្ធ-ប្តេជ្ញាឈ្នះ និងមេរៀនប្រវត្តិសាស្ត្រពីជ័យជំនះ Dien Bien Phu នៅតែរក្សាគុណតម្លៃរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ ជ័យជំនះនេះ បាន កំពុង ហើយនឹងបន្តបង្កើនកម្លាំងសម្រាប់វៀតណាមឱ្យបោះជំហានលើមាគ៌ាដែលបានជ្រើសរើសដោយលោកប្រធានហូជីមិញ និងបក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
លោក Alberto Anaya Guitierrez អគ្គលេខាគណបក្សពលករម៉ិកស៊ិក ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសម៉ិកស៊ិក (រូបថត៖ vnanet.vn)

ជាមួយគ្នានោះ លោក John Callow ប្រវត្តិវិទូជនជាតិអង់គ្លេស  បានអះអាងថា ជ័យជំនះ Dien Bien Phu គឺជាលទ្ធផលនៃតថភាពនយោបាយនិងយោធាដ៏វិសេសវិសាល ដែលផ្តើមចេញពីភាពវៃឆ្លាតរបស់លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានអនុវត្ត និងអភិវឌ្ឍក្នុងបក្សកុម្មុយនិស្តវៀតណាម។ លោកប្រវត្តិវិទូ John Callow ក៏បានបញ្ជាក់ផងដែរថា ជ័យជំនះ Dien Bien Phu បានបំបែកនឹមត្រួតត្រារបស់អាណានិគមលោកខាងលិច (មិនថាយោធា វប្បធម៌ ឬសេដ្ឋកិច្ច) ហើយបើកចក្ខុវិស័យនៃការរំដោះជាតិសម្រាប់ប្រជាជនទូទាំងពិភពលោក៕

បកប្រែដោយ Thanh Cong