សម័យប្រជុំគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ដោយផ្ដល់យោបល់អំពីខ្លឹមសារសំខាន់ៗចំនួន១៨ ដើម្បីដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៧។ ថ្លែងមតិបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានឲ្យដឹងថា អំពីការងារនីតិប្បញ្ញត្តិ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា ផ្តល់យោបល់លើសេចក្ដីព្រាងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៥ និងកែសម្រួលកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៤។

leftcenterrightdel
លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងនៅសម័យប្រជុំ

ទាក់ទងនឹងការងារឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណានិងផ្តល់យោបល់លើខ្លឹមសារមួយចំនួន ដូចជាលទ្ធផលឃ្លាំមើលរបស់ក្រុមត្រួតពិនិត្យរដ្ឋសភា ស្តីពី "ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីគាំទ្រកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា លើគម្រោងថ្នាក់ជាតិសំខាន់ៗមួយចំនួនរហូតដល់ដំណាច់ឆ្នាំ២០២៣"។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងផ្តល់យោបល់លើសំណើកែសម្រួលគោលជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៣៕

តាម vovworld.vn