leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ថ្លែងក្នុងពិធី (រូបថត៖ vnanet.vn)

លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់លើអត្ថន័យនៃការកែលំអសោភ័ណ្ឌភាពមណ្ឌលអនុស្សាវរីយ៍ ស្របពេលខួបលើកទី ៥០ នៃហេតុការណ៍ធ្លាក់យន្តហោះ។ លោកស្រី Le Thi Thu Hang បានអះអាងថា ផ្ទាំងសិលាចារឹកអនុស្សាវរីយ៍គឺជាសក្ខីភាពចំពោះចំណងសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជាតិទាំងពីរវៀតណាម និង​អាល់ហ្សេរីក្នុងដំណើរការតស៊ូ ដណ្ដើមឯករាជ្យ និងរំដោះជាតិ។ លោកស្រី Le Thi Thu Hang បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាជនស្រុក Soc Son និងឃុំ Mai Dinh ដែលបានយកចិត្តទុកដាក់ និងសហការកសាងមណ្ឌលរំលឹកអនុស្សាវរីយ៍នេះ ដោយសក្ដិសមជាមួយទំនាក់ទំនងកាន់តែល្អរវាងវៀតណាម និងអាល់ហ្សេរី។

leftcenterrightdel
លោកស្រី Le Thi Thu Hang និងប្រតិភូទាំងឡាយចូលរួមសម្ពោធសំណង់កែលំអសោភ័ណ្ឌភាពមណ្ឌលរំលឹកអនុស្សាវរីកម្មាភិបាល និងអ្នកសារព័ត៌មានវៀតណាមនិងអាល់ហ្សេរី ដែលពលីជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅឃុំ Mai Dinh ស្រុក Soc Son (រូបថត៖ vnanet.vn)

ភារធារីនៃស្ថានទូតអាល់ហ្សេរីប្រចាំវៀតណាម Redha Oucher បានឲ្យដឹងថា រដ្ឋាភិបាល សាច់ញាតិនៃអ្នកដែលពលីជីវិត ក៏ដូចជាប្រជាជនអាល់ហ្សេរី យកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះមណ្ឌលរំលឹកអនុស្សាវរីយ៍នេះ។ ភារធារីនៃស្ថានទូត​អាល់ហ្សេរីប្រចាំវៀតណាម បានសង្កត់ធ្ងន់ថា មណ្ឌលរំលឹកអនុស្សាវរីយ៍នេះ រួមនឹងផ្ទាំងសិលាចារឹកដែលបានសាងសង់នៅប្រទេសអាល់ហ្សេរី គឺបង្ហាញការចងចាំជានិច្ចនូវការលះបង់ ការពលីរបស់កម្មាភិបាល និងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរដើម្បីចំណងមិត្តភាពដ៏រឹងមាំ៕

បកប្រែដោយ Pham Diep