កិច្ចប្រជុំកំពូលពិសេសដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ក្រោមប្រធានបទ "ភាពជាដៃគូសម្រាប់អនាគត" ដែលត្រូវបានរៀបចំឡើងក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី​​ រីកចំរើនលើវិស័យជាច្រើន។ កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់ភាគីទាំងពីរវាយតម្លៃឡើងវិញនូវទំនាក់ទំនងរយៈពេល ៥០ ឆ្នាំកន្លងមក និងពិភាក្សាលើវិធានការដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។

leftcenterrightdel
ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវនៅអាកាសយានដ្ឋាន Melbourne ប្រទេសអូស្ត្រាលី (រូបថត៖ vnanet.vn)

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី ជួបពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អូស្ត្រាលី; ចូលរួមវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី; ទស្សនាការតាំងពិព័រណ៍គម្រោងវិនិយោគនៅវៀតណាម; ជួបធ្វើការជាមួយសមាគមធុរកិច្ចមួយចំនួននិងសាជីវកម្មធំៗរបស់អូស្ត្រាលី។ ទស្សនាអង្គភាពសេដ្ឋកិច្ចសង្គម និងស្រាវជ្រាវវិទ្យាសាស្ត្រមួយចំនួនក្នុងប្រទេសអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត និងតំណាងសហគមន៍វៀតណាមនៅអូស្ត្រាលី; ជួបជាមួយតំណាងសមាគមបញ្ញវន្ត និងអ្នកជំនាញវៀតណាម-អូស្ត្រាលី។

ទន្ទឹមនឹងការវាយតម្លៃលើការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ ជាពិសេសក្នុងការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី ភាគីទាំងពីរនឹងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ឆ្ពោះទៅជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ។ ក្នុងឱកាសនេះ ភាគីទាំងពីរនឹងចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការជាច្រើនលើវិស័យអប់រំ ថាមពល រ៉ែ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្ដន៍ និងយុត្តិធម៌ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម-វិនិយោគ។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសអូស្ត្រាលីក្នុងឋានៈថ្មី  ហើយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមទៅកាន់អូស្ត្រាលីបន្ទាប់​ពីរ​យៈពេលជាង ៧ ឆ្នាំកន្លងមក។ ដំណើរទស្សនកិច្ចនេះ រួមចំណែកក្នុងការពង្រឹងទំនុកទុកចិត្តនយោបាយ ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្ដិការលើគ្រប់វិស័យ  ជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-អូស្ត្រាលី ឱ្យកាន់មានប្រសិទ្ធភាពជាក់ស្ដែង៕

បកប្រែដោយ Thanh Cong