លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់
កប.អនឡាញ - នាព្រឹកថ្ងៃទី៤ ខែមីនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយទៅចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងទៅបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមីនា តាមការអញ្ជើញរបស់លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់។