ក្នុងសារាចរណែនាំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រី ប្រធានក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្រុង និងអាជីវករនាំចេញអង្ករ បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរណែនាំលេខ ២៤/CT-TTg ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៣ របស់នាយករដ្ឋមន្ត្រី។

leftcenterrightdel
រូប​ថតឧទាហរណ៍

លោកនាយករដ្ឋមន្ត្រីក៏បានស្នើរឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បញ្ជាឲ្យ​មូលដ្ឋាននានានៅតំបន់ដីសណ្ដទន្លេមេគង្គ រៀបចំការប្រមូលផលស្រូវរដូវស្រូវដើមឆ្នាំ ឲ្យបានទាន់ពេលវេលា កាត់បន្ថយការខាតបង់ក្រោយការប្រមូលផល។ ដឹកនាំ រៀបចំផលិតកម្មសម្រាប់រដូវស្រូវសម្រក។ ដឹកនាំ និងសម្របសម្រួលជាមួយមូលដ្ឋាន និងសមាគម ដើម្បីតាមដានស្ថានការណ៍ឱ្យបានដិតដល់ និងផ្តល់ព័ត៌មានពេញលេញ និងត្រឹមត្រូវអំពីការអភិវឌ្ឍទីផ្សារស្រូវឱ្យបានទាន់ពេលវេលា ដើម្បីប្រជាជន និងអាជីវករអាចមានផែនការផលិតកម្ម ធ្វើអាជីវកម្មបានសមស្រប ធានាការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ និងរក្សាស្ថិរភាពតម្លែទីផ្សារ។

ផ្តោតលើការដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគម្រោង "ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃផ្ទៃដីមួយលានហិកតាដាំស្រូវមានគុណភាពខ្ពស់ និងបំភាយឧស្ម័នទាប ផ្សាភ្ជាប់នឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេមេគង្គរហូតដល់ឆ្នាំ ២០៣០"។ ដឹកនាំពន្លឿនការសាងសង់ និងពង្រីកគំរូខ្សែសង្វាក់ការប្រើប្រាស់ផលិតផល ដើម្បីធានាបានផលប្រយោជន៍រវាងប្រជាកសិករ និងអង្គភាពអាជីវកម្ម...

បកប្រែដោយ Duy Hoan