នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានស្នើឱ្យ NVIDIA កំណត់ចក្ខុវិស័យយុទ្ធសាស្ត្រ និងយូរអង្វែងក្នុងកិច្ចសហប្រតិបត្តិការ រួមដំណើរនិងជួយវៀតណាមក្នុងការកសាង និងអនុវត្តយុទ្ធសាស្ត្រជាតិអំពី semiconductor និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor ទាំងបីដំណាក់កាលគឺការរចនា ការសាងសង់រោងចក្របន្ទះឈីបនិងការវេចខ្ចប់ និងការធ្វើតេស្ត; លោក Pham Minh Chinh ស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន NVIDIA ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ កសាងគ្រឹះស្ថានបណ្តុះបណ្តាល មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ មជ្ឈមណ្ឌលរចនា និងអភិវឌ្ឍន៍ផលិតផលបន្ទះឈីប semiconductor និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យធំ និងកម្មវិធីបណ្តុះបណ្តាលវិស្វករផ្នែក semiconductor នៅវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Jensen Huang ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន NVIDIA (រូបថត៖ vnanet.vn)

លោក Jensen Huang ប្រធានសម្ព័ន្ធក្រុមហ៊ុន NVIDIA បានវាយតំលៃខ្ពស់ចំពោះសក្តានុពល កាលានុវត្ដភាព យុទ្ធសាស្ត្រ ចក្ខុវិស័យ វិធីសាស្រ្ត ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមក្នុងវិស័យ semiconductors និងបញ្ញាសិប្បនិម្មិត ជាពិសេសធនធានមនុស្សរបស់វៀតណាមក្នុងវិស័យនេះ។។

លោក Jensen Huang បានឲ្យដឹងថា NVIDIA បានវិនិយោគប្រហែល ២៥០ លានដុល្លារអាមេរិកចូលមកវៀតណាម ដោយកំណត់ថា វៀតណាមជាទីផ្សារដ៏សំខាន់។ លោកបានអះអាងថា NVIDIA មានបំណងចង់បង្កើតមជ្ឈមណ្ឌលមួយ និងមូលដ្ឋាននៅវៀតណាមដើម្បីទាក់ទាញទេពកោសល្យនៅជុំវិញពិភពលោក ដោយហេតុនេះ រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី semiconductor និងបញ្ញាសិប្បនិម្មិត លើកកម្ពស់ការចាប់ផ្តើមអាជីវកម្ម ការរចនានិងអភិវឌ្ឍកុំព្យូទ័រទំនើប ផលិតកម្មកម្មវិធីទន់ ... រួមចំណែកដល់អនាគតឌីជីថលរបស់វៀតណាម។

ដោយថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់ និងការសន្យារបស់ប្រធានសម្ព័ន្ធក្រុមហ៊ុន NVIDIA លោកនាយករដ្ឋមន្តវៀត​ណាមបានឲ្យដឹងថា វៀតណាមនឹងបង្កើតក្រុមការងារដើម្បីអនុវត្តកិច្ចព្រមព្រៀង និងខ្លឹមសារសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ធ្វើជាប្រធានក្រុម៕

បកប្រែដោយ Thanh Cong