អបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីតាលី
កប.អនឡាញ - នាយប់ថ្ងៃទី៣ ខែធ្នូ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានសហការជាមួយស្ថានទូតអ៊ីតាលីប្រចាំទីក្រុងហាណូយ ប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអ៊ីតាលី (១៩៧៣-២០២៣)។
វៀតណាម និងអ៊ីតាលីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩៧៣។ ជាងកន្លះសតវត្សមកហើយ ប្រទេសទាំងពីរបានក្លាយជាដៃគូសំខាន់លើគ្រប់វិស័យ សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងទ្វេភាគី និងពហុភាគី។
    |
 |
លោក Phan Anh Son ប្រធាន VUFO ថ្លែងក្នុង |
អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Anh Son ប្រធាន VUFO បានអះអាងថា អ៊ីតាលីជាដៃគូសំខាន់ ជាមិត្តស្មោះត្រង់ របស់ប្រជាជនវៀតណាម។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនគឺជាចំណុចភ្លឺនៅក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ជាស្ពានដែលរួមចំណែកពង្រឹងការយោគយល់គ្នា នាំប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា។ បើតាមលោក Phan Anh Son នាពេលខាងមុខ VUFO និងសមាគមមិត្តភាពវៀតណាម-អ៊ីតាលី នឹងបន្តសហការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយដៃគូ និងអង្គការនានារបស់អ៊ីតាលី ដើម្បីបង្កើនការអនុវត្តសកម្មភាពការទូតប្រជាជន ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗគ្នា។
នៅក្នុងព្រឹត្តិការណ៍នេះ លោក Macro Della Seta ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម បានពិនិត្យឡើងវិញនូវសកម្មភាពជាបន្តបន្ទាប់រំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងនោះលោកបានសង្កត់ធ្ងន់ជាពិសេសចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលីក្នុងខែកញ្ញា ឆ្នាំ២០២៣ របស់ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ដែលជាព្រឹត្តិការណ៍លេចធ្លោមួយដែលមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong