ចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម
អ្នកយកព័ត៌មាន៖ សូមលោកស្រីអោយដឹងពីអត្ថន័យ និងសារៈសំខាន់ នៃកិច្ចប្រជុំកំពូលរដ្ឋសភា នៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី១?
លោកស្រី Le Thu Ha៖ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរវាងវៀតណាម ឡាវ និងកម្ពុជា ដើម្បីស្របជាមួយយន្តការសហប្រតិបត្តិការកម្រិតខ្ពស់រវាងប្រទេសទាំងបី ក៏ដូចជាដើម្បីត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល នៃប្រទេសទាំងបីនិយាយរួម និងក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍និយាយដោយឡែក ប្រធានរដ្ឋសភានៃប្រទេសទាំងបីបានចេញសេចក្តីថ្លែងការណ៍មួយដែលបង្កើតយន្តការផ្លូវការនៃកិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម នៅកម្ពុជា ក្នុងឆ្នាំ២០២២។ នេះជាសញ្ញាគូសសម្គាល់ពិសេស ជាយន្តការដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងរវាងប្រមុខនៃស្ថាប័ននីតិប្បញ្ញត្តិទាំងបី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមបណ្តាញសភា ជួយគាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបី ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍និយាយដោយឡែក និងជម្រុញការអភិវឌ្ឍប្រកបដោយចរីភាពរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម និយាយរួម។
    |
 |
លោក Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា |
អ្នកយកព័ត៌មាន៖ ដើម្បីមានគំនិតផ្តួចផ្តើម រួមចំណែកសំខាន់ក្នុងសន្និសីទនេះ តើភាគីវៀតណាមបានមានត្រៀមរៀបចំយ៉ាងដូចម្តេចដែរ?
លោកស្រី Le Thu Ha៖ រដ្ឋសភាវៀតណាមបានលើកឡើងគំនិតផ្តួចផ្តើមបង្កើតយន្តការកម្ពុជា-ឡាវ-វៀតណាម ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយរដ្ឋសភានៃប្រទេសទាំងបី។ ក្នុងដំណើរការរៀបចំកិច្ចប្រជុំ រដ្ឋសភាវៀតណាមបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាប្រទេសឡាវ។ វៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងសេចក្តីព្រាងក្របខ័ណ្ឌនៃសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំ។ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការទាំងឡាយ ស្ថាប័ននានានៃរដ្ឋសភាក៏បានរៀបចំបទអន្តរគមន៍សម្រាប់សម័យប្រជុំពិភាក្សាអំពីប្រធានបទរបស់កិច្ចប្រជុំផងដែរ។ តំណាងទាំងឡាយរបស់រដ្ឋាភិបាលក៏បានសហការយ៉ាងជិតស្និទ្ធជាមួយភាគីមិត្តដើម្បីរៀបចំបទអន្តរគមន៍សម្រាប់កិច្ចប្រជុំ។ ហើយខេត្តនានាជាប់ព្រំដែនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ក៏បានរៀបចំបទអន្តរគមន៍យ៉ាងកម្មផងដែរ។ ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល និងមូលដ្ឋាននានានោះ ខ្ញុំជឿជាក់ថា កិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម លើកទី១ នឹងមានអត្ថន័យសំខាន់ ដែលដាក់ចេញការសន្យានយោបាយ ប្តេជ្ញាជំរុញការអនុវត្តប្រកបដោយជោគជ័យនូវការតម្រង់ទិសរបស់ប្រធានរដ្ឋសភានៃប្រទេសទាំងបីនៅពេលបង្កើតយន្តការនេះ។
អ្នកយកព័ត៌មាន៖ តើលោកស្រីរំពឹងអ្វីខ្លះអំពីលទ្ធផលនៃកិច្ចប្រជុំនេះ?
លោកស្រី Le Thu Ha៖ ខ្ញុំមានការរំពឹងទុកយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលរដ្ឋសភាប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម លើកទី១។ លទ្ធផលនៃកិច្ចប្រជុំនេះនឹងចាក់គ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគីនៅកម្រិតខ្ពស់បំផុតរបស់រដ្ឋសភានៃប្រទេសទាំងបី។ ម៉្យាងវានឹងបន្តជំរុញសកម្មភាពផ្លាស់ប្តូរនយោបាយរវាងប្រទេសទាំងបី ពង្រឹងសាមគ្គីភាព ក៏ដូចជាការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការគាំទ្រ ការជួយគ្នាទៅវិញទៅមក ហើយនិងខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងនយោបាយឲ្យកាន់តែជាក់ស្តែង ដែលជាស្នូលក្នុងការតម្រង់ទិសទំនាក់ទំនងរបស់ប្រទេសទាំងបី។ ម៉្យាងទៀតលទ្ធផលនៃកិច្ចប្រជុំនេះនឹងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម-កម្ពុជា វៀតណាម-ឡាវ និងកម្ពុជា-ឡាវ។ លើសពីនេះ លទ្ធផលនៃកិច្ចប្រជុំទនេះ ក៏រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នបក្ស ស្ថាប័នថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន ក្រសួង និងស្ថាប័ននានារបស់រដ្ឋាភិបាល រវាងរណសិរ្ស និងអង្គការប្រជាជន និងមូលដ្ឋានពាក់ព័ន្ធនៃប្រទេសទាំងបី ជាពិសេសនៅតាមមូលដ្ឋានជាប់ព្រំដែននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត។
ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយប្រធានរដ្ឋសភាទាំងបីក្នុងបរិបទបច្ចុប្បន្នមានសារៈសំខាន់ណាស់សម្រាប់រដ្ឋសភាទាំង៣ក្នុងការសម្របសម្រួលធ្វើសកម្មភាព ជំរុញកម្មវិធីសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងបី និងសម្របសម្រួលរួមគ្នាត្រួតពិនិត្យការអនុវត្តកម្មវិធី និងផែនការសហប្រតិបត្តិការរវាងប្រទេសទាំងបី ឲ្យកាន់តែស៊ីជម្រៅ មានស្ថិរភាព ប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត។
ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ ប្រកបដោយភាពស្អិតរមួត និងគួរឱ្យទុកចិត្ត
អ្នកយកព័ត៌មាន៖ សូមលោកស្រីអោយដឹងអំពីបរិបទ និងអត្ថន័យ នៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម?
លោកស្រី Le Thu Ha៖ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភារវៀតណាម ដឹកនាំដោយលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម គឺជាផ្នែកមួយនៃគោលនយោបាយរបស់បក្សក្នុងការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពសកម្ម និងវិជ្ជមាន ពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាម និងថៃលើគ្រប់វិស័យ គ្រប់បណ្តាញ បង្កើនទំនុកចិត្តផ្នែកនយោបាយ កសាង និងពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ភាគីមិត្ត។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងអនុវត្តសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ។
អ្នកយកព័ត៌មាន៖ សូមលោកស្រីឲ្យដឹងអំពីខ្លឹមសារសំខាន់ៗនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃរបស់ប្រធានរដ្ឋសភា?
លោកស្រី Le Thu Ha៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ តាមគម្រោង លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នឹងមានសកម្មភាពសំខាន់ៗជាង ៣០ នៅរាជធានីបាងកក ក៏ដូចជានៅខេត្ត Udon Thani។ នៅទីក្រុងបាងកក លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម នឹងជួបពិភាក្សាជាមួយប្រធានសភាតំណាងរាស្រ្តថៃ និងប្រធានព្រឹទ្ធសភាថៃ ជួបសវនាការជាមួយនាយករដ្ឋមន្ត្រី និងចូលគាល់ព្រះមហាក្សត្រថៃ។ ជាពិសេស លោក Vuong Dinh Hue នឹងថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យ Chulalongkorn អំពីប្រធានបទវៀតណាម-ថៃ ភាពជាដៃគូយុទ្ធសាស្ត្រដ៏ស្អិតរមួត និងគួរឱ្យទុកចិត្តសម្រាប់អនាគតមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះប្រហែលជាចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចរបស់ លោក Vuong Dinh Hue ដោយបង្ហាញសាររបស់វៀតណាមអំពីអនាគតនៃទំនាក់ទំនងរវាងវៀតណាមនិងថៃ។ លោក Vuong Dinh Hue នឹងចូលរួម និងថ្លែងសុន្ទរកថាគោលនយោបាយនៅវេទិកាគោលនយោបាយ និងច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយមានការចូលរួមពីធុរកិច្ចជាច្រើនមកពីប្រទេសថៃ និងវៀតណាម ព្រមទាំងអញ្ជើញធ្វើជាសាក្សីក្នុងពិធីសម្ពោធសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម-ថៃ ដែលជាអង្គការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ ...
ចំណុចសំខាន់មួយទៀតនៃដំណើរទស្សនកិច្ចលើកនេះគឺ លោក Vuong Dinh Hue និងប្រធានរដ្ឋសភាថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ស្ថាប័ននានានៃរដ្ឋសភារៀបចំសកម្មភាពសហប្រតិបត្តិការជាប្រចាំ និងតាមកាលកំណត់ ដោយជម្រុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរឱ្យកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព។
តាមរយៈបណ្តាញការទូតសភា ភាគីទាំងពីរនឹងបន្តពិភាក្សាអំពីវិធានការសហប្រតិបត្តិការជាក់លាក់ ដូចជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពសភាលើវិស័យច្បាប់ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស ការផ្តល់ព័ត៍មានអំពីគោលនយោបាយច្បាប់ ការគាំទ្រសម្រាប់សហគមន៍ធុរកិច្ច ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរដែលកំពុងរស់នៅ សិក្សា និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ។ ភាគីទាំងពីរសម្របសម្រួលក្នុងការត្រួតពិនិត្យ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា នាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរវៀតណាម និងថៃ និងសមស្របនឹងទំនាក់ទំនងនយោបាយល្អរវាងប្រទេសទាំងពីរ៕
អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រី