leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (រូបថត៖ vnanet.vn)

អមដំណើរគណៈប្រតិភូមានសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម៖ លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ប្រធានការិយាល័យរដ្ឋសភា; លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា; លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា; លោកឧត្តមសេនីយ៍ទោ Le Tan Toi ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភា; លោក Nguyen Dac Vinh ប្រធានគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា; លោក Le Quang Manh ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិកានៃរដ្ឋសភា; លោកឧត្តមសេនីយ៍ឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល; លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងថ្នាក់ដឹកនាំនៃក្រសួងខេត្តនិងមូលដ្ឋានជាច្រើន។ល៕

បកប្រែដោយ Thuy Anh