នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវការអភិវឌ្ឍដ៏ល្អក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៨  ហើយបានចាត់ទុកថា ការជឿទុកចិត្តគ្នា និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងសមិទ្ធិផលនានាក្នុងកិច្ចសហប្រតិបត្តិការធ្វើជាមូលដ្ឋានសំខាន់សម្រាប់ប្រទេសទាំង​ពីរបន្តលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងកម្រិតកម្ពស់ថ្មី។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ជួបជាមួយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Albanese បានអះអាងថា អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយមានបំណងចង់ឲ្យលើកកំពស់ទំនាក់ទំនងនេះឡើងកម្រិតកម្ពស់ថ្មីមួយ សមស្របនឹងសក្តានុពលរបស់ភាគីទាំងពីរ។ អូស្ត្រាលីសន្យាថានឹងបន្តផ្តល់អាទិភាពមានជំនួយអភិវឌ្ឍន៍ផ្លូវការ ODA និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ លោក Vo Van Thuong បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពថែមទៀតនូវយន្តការសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ សន្តិសុខ វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនតាមរយៈការបង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍​វៀត​ណាមនៅអូស្ត្រាលីធ្វើសមាហរណកម្ម រួមវិភាគទានកាន់តែល្អប្រសើរសម្រាប់ប្រទេសសាមី និងទំនាក់ទំនងរវាងប្រទេសទាំងពីរ​។

មេដឹកនាំទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ រួមមានអង្គការសហប្រជាជាតិ អាស៊ាន APEC ក៏ដូចជាចែករំលែកទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើត និងកិច្ចសហប្រតិបត្តិការក្នុងអនុទន្លេមេគង្គផងដែរ។

* នាព្រឹកថ្ងៃដដែល នៅទីក្រុង San Francisco សហរដ្ឋអាមេរិក លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានជួបទ្វេភាគីជាមួយលោកស្រី Dina Ercilia Boluarte Zegarra ប្រធានាធិបតីប៉េរូ ។

* នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ San Francisco ដើម្បីត្រឡប់មកប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល APEC ២០២៣ និងចូលរួមសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ៕

បកប្រែដោយ Pham Diep