ក្នុងដណើរទស្សនកិច្ចនៅប្រទេសឥណ្ឌា គណៈប្រតិភូបានដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញ ជួបសវនាការជាមួយលោក Doraisamy Raja អគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា លោក Sitaram Yechury អគ្គលេខាគណបក្សកុម្មុយនិស្តឥណ្ឌា Marxist  លោក K.C. Venugopal អគ្គលេខាធិការគណបក្សសមាជជាតិឥណ្ឌា លោក Rajkumar Ranjan Singh រដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌា។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ និងវិធានការជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរលើវិស័យវិនិយោគ និងកសិកម្ម ទេសចរណ៍ ...

leftcenterrightdel
លោក Bui Van Nghiem សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Vinh Long (រូបថត៖ dangcongsan.vn)

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសស្រីលង្កា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម បានដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ ចូលជួបសម្តែងការគួរសមជាមួយលោក Dinesh Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា ព្រមទាំងមានជំនួបជាមួយលោក Tharaka Balasuriya រដ្ឋលេខាធិការក្រសួងការបរទេសស្រីលង្កា លោក Maithripala Sirisena អតីតប្រធានាធិបតីស្រីលង្កា និងជាប្រធានគណបក្សសេរីភាពស្រីលង្កា និងជួបធ្វើការជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តស្រីលង្កា និងគណបក្សនយោបាយមួយចំនួនទៀតនៅក្នុងប្រទេសស្រីលង្កា។ តាមរយៈជំនួបធ្វើការ ភាគីស្រីលង្កាបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងប្រពៃណី កិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងស្រីលង្កាលើគ្រប់វិស័យ ហើយសង្ឃឹមថា ប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពង្រីកសក្តានុពលនិងគុណសម្បត្តិរបស់ភាគីនិមួយៗ ព្រមទាំងឯកភាពពង្រឹងប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong