នៅក្នុងជំនួបនេះ លោក Dang Quoc Khanh សង្ឃឹមថា EU និងប្រទេសជាសមាជិកនឹងបន្តជួយឧបត្ថម្ភវៀតណាម លើវិស័យធនធានធម្មជាតិ និងបរិស្ថាន ដូចជាជំនួយហិរញ្ញវត្ថុ ពង្រឹងសមត្ថភាពអភិបាលកិច្ច និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍឧស្សាហកម្មថាមពលកកើតឡើងវិញនៅវៀតណាម ព្រមទាំងជួយឧបត្ថម្ភវៀតណាម បង្កើតទីផ្សារកាបូនក្នុងស្រុកតភ្ជាប់ទៅនឹងទីផ្សារអន្តរជាតិ សហប្រតិបត្តិការអនុវត្តគម្រោងបរិវត្តកម្មចរាចរណ៍បៃតង។ល។

leftcenterrightdel
លោក Dang Quoc Khanh រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជួបពិភាក្សាការងារជាមួយលោក Julien Guerrier ឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាម

លោក Julien Guerrier បានឲ្យដឹងថា ក្នុងតួនាទីជាប្រធានគណៈប្រតិភូ EU ប្រចាំនៅវៀតណាម លោកនឹងរក្សាតួនាទីជាស្ពានតភ្ជាប់ដើម្បីរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង EU លើគ្រប់វិស័យ ក្នុងនោះមានការការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Huyen Trang