ដោយ​សម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍លោក Liu Xiaokai និងគណៈប្រតិភូ គណៈកម្មាធិការនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនខេត្ត Yunnan ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញ​មកបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមសន្និសីទកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចនៃខេត្ត-ក្រុងចំនួន៥ រួមមាន៖ Lao Cai, Ha Noi, Hai Phong, Quang Ninh (វៀតណាម) និងខេត្ត Yunnan (ចិន)។

leftcenterrightdel
លោក Hoang Cong Thuy និងលោក Liu Xiaokai

លោក Hoang Cong Thuy បានអះអាងថា ការរក្សា និងអភិវឌ្ឍន៍ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន គឺជាគោលនយោបាយឥតងាករ៉េ ជាជម្រើសយុទ្ធសាស្ត្រយូរអង្វែង និងជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Hoang Cong Thuy ចង់ឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ សង្ឃឹមថា ខេត្ត Yunnan នឹងបន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ធ្វើឱ្យការតភ្ជាប់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ កាន់តែស៊ីជម្រៅ និងពង្រីកទំនាក់ទំនងមិត្តភាពរវាងអង្គការប្រជាជនតាមព្រំដែនរវាងខេត្ត Yunnan និងមូលដ្ឋាននានា នៃប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

លោក Liu Xiaokai បានអះអាងថា ខេត្ត Yunnan ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយមូលដ្ឋាននានានៃប្រទេសវៀតណាមដែលមានព្រំដែនជាប់​ជាមួយប្រទេសចិន ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការតភ្ជាប់ចរាចរណ៍។ លោក Liu Xiaokai សង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរមិត្តភាព ដើម្បីប្រជាជននៃប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌសម្រាប់ខេត្ត Yunnan ផ្លាស់ប្តូរ និងសហប្រតិបត្តិការជាមួយបណ្តាខេត្តភាគខាងជើងវៀតណាម។

បកប្រែដោយ Duy Hoan