លោក Bui Thanh Son បានអះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្មរបស់ខ្លួន។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តអនុវត្តន៍ទស្សនៈរួមជាន់ខ្ពស់ បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងខិតខំសម្រេចបាននូវវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនីមួយៗ។

leftcenterrightdel
លោក Bui Thanh Son និងលោក Nong Dung (រូបថត៖ vnanet.vn)

លោក Nong Rong យល់ព្រមជាមួយលោក Bui Thanh Son ហើយបញ្ជាក់ថា ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោកបានបញ្ជាក់ថា ចិនត្រៀមជាស្រេចសហការជាមួយវៀតណាម ដើម្បីបង្កើនជំនួបគ្រប់លំដាប់ថ្នាក់ និងជំរុញការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីទទួលបានលទ្ធផលដ៏សម្បូរបែបសម្រាប់ទំនាក់ទំនងទ្វេភាគី។ ទាក់ទងនឹងបញ្ហាសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង និងទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ។ លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរខិតខំប្រឹងប្រែងគ្រប់គ្រងឲ្យបានល្អនូវការខ្វែងគំនិតគ្នា  មិនឲ្យកើតមានរឿងស្មុគស្មាញដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសន្តិភាព ស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Thanh Cong