នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិន ជាពិសេសចាប់តាំងពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម  (ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២); ឯកភាពបន្តអនុវត្តយ៉ាងពេញលេញនូវទស្សនៈរួមរបស់ថ្នាក់ដឹក​នាំជាន់​ខ្ពស់ រៀបចំឱ្យបានល្អសម័យប្រជុំលើកទី១៥ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Nguyen Minh Vu បានស្នើភាគីទាំងពីរសម្របសម្រួលបានល្អ ដើម្បីរៀបចំសកម្មភាពផ្លាស់ប្តូរកម្រិតខ្ពស់ និងគ្រប់កម្រិត​។ លោកបាន​ស្នើឱ្យចិនបន្តពង្រីកការនាំចូលទំនិញ កសិផលរបស់វៀតណាម និងឆាប់​បើកទីផ្សារសម្រាប់ផ្លែឈើមួយចំនួនរបស់វៀតណាម។ រក្សាការនាំចេញនាំចូលបានរលូន ឆាប់បើកការិយាល័យពាណិជ្ជកម្ម​មួយចំនួនបន្ថែមទៀតរបស់វៀតណាមប្រចាំ​នៅ​​ប្រទេសចិន។ ពន្លឿនការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ច្រកទ្វារព្រំដែន ផ្លូវគោក និងផ្លូវដែក ពន្លឿនការអនុវត្តគម្រោងជំនួយឥតសំណង  ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍...។

លោក Nong Rong បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសំណើសហប្រតិបត្តិការរបស់វៀតណាម ហើយត្រៀមខ្លួនជាស្រេច​សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់។ ស្តារយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដូចមុនការរីករាលដាលនៃ Covid-19 ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែង។

អំពីបញ្ហាព្រំដែន ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈរួមរបស់​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់ គ្រប់គ្រងការខ្វែងគំនិតឲ្យបានល្អ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ។ លោក Nguyen Minh Vu បានស្នើភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គោរព ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់គ្នាទៅវិញទៅមក ហើយគ្មានសកម្មភាពឯកតោភាគីដើម្បីធ្វើឱ្យស្ថានការណ៍ស្មុគស្មាញនោះទេ៕

បកប្រែដោយ Pham Diep