ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ចុះធ្វើការនៅស្រុកកោះ Phu Quy
ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan នាព្រឹកថ្ងៃទី ១៧ មិថុនា នៅស្រុកកោះ Phu Quy ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញមកប្រគល់អំណោយ និងទង់ជាតិចំនួន ១.០០០ ទង់ ជូនប្រជានេសាទ លើកទឹកចិត្តប្រជានេសាទឲ្យនឹងនរចិត្តប្រកបរបរនៅសមុទ្រ។