leftcenterrightdel
ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ( រូបភាព៖ VNA)

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំវៀតណាមទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងស្ថាប័នពាក់ព័ន្ធលើគម្រោង “អភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់ទឹកឲ្យសម្របទៅនឹងប្រភពទឹកកខ្វក់” ដោយមានដើមទុន ODA ឥតសំណងប្រហែល ២៥០ លានយ៉េនជប៉ុន (ស្មើនឹង ៤៥ ពាន់លានដុង) ។ គម្រោងក្រោមកម្មវិធីសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SATREPS)​​ ១។

គម្រោងនេះត្រូវបានគេរំពឹងថានឹងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីការបំពុលទឹកគឺបណ្ដាលមកពីសំណល់របស់មនុស្ស និងរោងចក្រឧស្សាហកម្ម ព្រមទាំងឆ្ពោះទៅរកការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាពនិងនិរន្តរភាព រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រ និងផែនការមេរបស់វៀតណាមអំពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជាមួយបរិស្ថាន ធានា​សន្តិសុខធនធានទឹក និងបំពេញតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលរដ្ឋាភិបាលវៀតណាមសន្យាអនុវត្ត៕

បកប្រែដោយ Pham Diep