លោក Trieu Minh Long ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងសារគមនាគមន៍ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមតែងតែជាប្រទេសមួយក្នុងចំណោមប្រទេសចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងយន្តការសហប្រតិបត្តិការរបស់ UNESCO; លោកសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពជូនបណ្ដាអង្គភាពសារព័ត៌មានអំពីសកម្មភាពរបស់ UNESCO និយាយរួម និងរបស់វៀតណាមនិយាយដោយឡែក នៅពេលចូលរួម UNESCO ដោយហេតុនេះ បង្កើនខ្លឹមសារផ្សព្វផ្សាយអំពីសកម្មភាពចូលរួម UNESCO របស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ អ្នកយកព័ត៌មានមកពីបណ្ដាស្ថាប័នសារព័ត៌មានមជ្ឈិម បានស្តាប់តំណាងលេខាធិការដ្ឋាន និងអនុគណៈកម្មការនៃគណៈកម្មការជាតិវៀតណាមទទួលបន្ទុកយូណេស្កូ បង្ហាញផែនការសកម្មភាព និងទិសដៅផ្សព្វផ្សាយរបស់អង្គការយូណេស្កូឆ្នាំ ២០២៣; តំណាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានបង្ហាញពីខ្លឹមសារនៃការអភិរក្ស និងលើកកំពស់តំលៃបេតិកភណ្ឌឯកសារពិភពលោក និងតំបន់របស់វៀតណាម។ តំណាងក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានធ្វើបទបង្ហាញអំពីខ្លឹមសារនៃការអភិរក្ស និងការលើកកម្ពស់តម្លៃនៅក្នុងឧទ្យានភូគព្ភសាស្ត្រពិភពលោក ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan