បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ បានអញ្ជើញជាអធិបតីនៃកិច្ចពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេស​​ទាំងពីរ។

មេដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏​ដោយក៏ភាគីទាំងពីរបានខិតខំប្រឹងប្រែងរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ និងការជួបជុំកម្រិតជាន់ខ្ពស់ ទន្ទឹមនឹងនោះបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជួយរក្សានិងលើកកម្ពស់ទំនាក់ទំនងនយោបាយជិតស្និទ្ធ និងជឿទុកចិត្តនៅកម្រិតខ្ពស់បំផុត។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong ជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ vnanet.vn)

មេដឹកនាំទាំងពីរបានអះអាងជាថ្មីនូវគោលនយោបាយឥតងាករេនៃប្រទេសទាំងពីរ ពោលគឺយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ; បន្តផ្តោតទៅលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងនិងស្ថាប័នមជ្ឈិម និងមូលដ្ឋាននានា; ពង្រឹងការពិគ្រោះយោបល់លើបញ្ហាយុទ្ធសាស្ត្រ; បង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់; ពិនិត្យមើលនិងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ; បន្ដលើកកម្ពស់ប្រសិទ្ធភាពនៃ “ឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម - ឡាវ, ឡាវ - វៀតណាមឆ្នាំ ២០២២” ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្ត្រប្រពៃណីនៃទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម - ឡាវ ដល់កម្មាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងសសរស្តម្ភកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ ដើម្បីសម្របសម្រួលដោះស្រាយរាល់​បញ្ហាប្រឈមថ្មីៗ; បន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងប្រទេសនីមួយៗ; អនុវត្តបានល្អនូវកិច្ចព្រមព្រៀងរវាងក្រសួងការពារប្រទេស និងក្រសួងនគរបាលនៃប្រទេសទាំងពីរ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ជាពិសេសទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មគ្រឿងញៀន ការរុករកធនធានធម្មជាតិដោយខុសច្បាប់ និងការចេញ-ចូលដោយខុសច្បាប់; បន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការរុករក ដឹកជញ្ជូន និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅប្រទេសឡាវ និងកែលំអលើកសោភ័ណ្ណភាពរូបសំណាកសម្ព័ន្ធមិត្តប្រយុទ្ធវៀតណាម-ឡាវ។

ភាគីទាំងពីរបានឯកភាពខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្សសក្ដិសមជាមួយទំនាក់ទំនងនយោបាយ; បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងប្រឆាំងអំពើពុករលួយ; ធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ទេសចរណ៍ ថាមពល កសិកម្មស្អាត វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងរវាងមូលដ្ឋាននានា។

មេដឹកនាំទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នា និងឯកភាពបង្កើនការផ្លាស់ប្ដូរព័ត៌មាន សម្របសម្រួលយ៉ាងជិតស្និទ្ធនៅនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ធានាឲ្យបាននូវសាមគ្គីភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន។ លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា ក្នុងស្មារតីសមមិត្ត បងប្អូន  វៀតណាមគាំទ្រប្រទេសឡាវទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ ដោយជោគជ័យ និងត្រៀមខ្លួនគាំទ្ររដ្ឋសភាឡាវរៀបចំព្រឹត្ដិការអន្ដរជាតិប្រកបដោយជោគជ័យនាពេលខាងមុខ រួមទាំងការរៀបចំកិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅទីក្រុងវៀងចន្ទន៍ក្នុងឆ្នាំ២០២៣។

បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំនៃប្រទេសទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួនពីររួមមាន៖ (i) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម​ និងក្រសួងបច្ចេកវិទ្យានិងសាគមនាគមឡាវ; (ii) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្ររវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងអប់រំ និងកីឡាឡាវ៕

បកប្រែដោយ Pham Diep