លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ
កប.អនឡាញ - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមេសា លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ។
ដំណើរទស្សនកិច្ចនៅប្រទេសឡាវលើកនេះរបស់ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ធ្វើឡើងក្នុងបរិបទដែលបក្ស និងរដ្ឋទាំងពីរកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវសេចក្ដីសម្រេចិត្ដនៃមហាសន្និបាតរបស់បក្សនីមួយៗ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ប្រទេសនីមួយៗ និងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន។
    |
 |
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងនោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវ ក៏កំពុងមានការរីកចម្រើនយ៉ាងល្អប្រសើរផងដែរ។ កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់លោកប្រធានរដ្ឋ Vo Van Thuong សំដៅបន្ដបញ្ជាក់គោលនយោបាយឥតងាករេរបស់ប្រទេសវៀតណាម គឺយកចិត្ដទុកដាក់យ៉ាងខ្លាំងនិងផ្ដល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ៕
បកប្រែដោយ Thanh Cong