leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានសម្តែងនូវការឱ្យតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសភូមិផងរបងជិតស្និទ្ធទាំងពីរ ដែលជាសមមិត្តផង និងជាបងប្អូនគ្នាផង។ ទំនាក់ទំនងនេះ ជាទ្រព្យសម្បត្តិដ៏មានតម្លៃរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងពីកិច្ចសហប្រតិបត្តិការយ៉ាងខ្ជាប់ខ្ជួនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍ និងចក្ខុវិស័យស្របតាមការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តពង្រឹងទំនាក់ទំនងនៅថ្នាក់ជាន់ខ្ពស់ និងគ្រប់កម្រិតថ្នាក់ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាការងារជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនតាមរយៈប្រព័ន្ធវីដេអូ

ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានស្នើថា ចិនយកចិត្តទុកដាក់ និងពង្រីកការនាំចូលទំនិញ ជាពិសេសកសិផលដែលមានឧត្តមភាពរបស់វៀតណាម និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមឆ្លងកាត់ប្រទេសទី៣ តាមរយៈផ្លូវរថភ្លើងអាស៊ី-អឺរ៉ុប; លើកកំពស់ឱ្យមានគម្រោងវិនិយោគខ្នាតធំដែលមានគុណភាពខ្ពស់របស់ចិន នៅវៀតណាម; ឆាប់ៗជម្នះលើឧបសគ្គទាំងអស់ក្នុងគម្រោងឧស្សាហកម្មមួយចំនួនរវាងប្រទេសទាំងពីរ។ លោកស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីពន្លឿន និងពង្រឹងការតភ្ជាប់ផ្លូវថ្នល់ ផ្លូវដែក សមុទ្រ និងផ្លូវអាកាស ដើម្បីបម្រើដល់តម្រូវការផ្លាស់ប្តូរ និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ រក្សាបានល្អនូវសកម្មភាពផ្លាស់ប្តូរប្រពៃណី… ជំរុញការឃោសនាទូលំទូលាយដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរយល់ច្បាស់អំពីសមិទ្ធផលរបស់ប្រទេសនីមួយៗ និងទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់បក្ស និងប្រទេសទាំងពីរ; បង្កើតមូលដ្ឋានមតិសាធារណៈដ៏រឹងមាំសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ; រក្សាសន្តិភាព ស្ថិរភាព ការគ្រប់គ្រង និងដោះស្រាយឱ្យបានត្រឹមត្រូវនូវរាល់បញ្ហានៅសមុទ្រស្របតាមការយល់ឃើញ និងកិច្ចព្រមព្រៀងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងនោះមាន “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាសមុទ្ររវាងវៀតណាម-ចិន” គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញ DOC ហើយឆាប់ៗសម្រេចបាននូវខ្លឹមសារ និងប្រសិទ្ធភាពនៃ COC។

leftcenterrightdel
ភាគីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំជាមួយភាគីចិន

ក្នុងជំនួបនេះ លោក Zhao Leji ក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរ និងទំនាក់ទំនងតាមរយៈបណ្តាញបក្ស ជាពិសេសការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីរៀបចំផែនការតម្រង់ទិសដៅសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ បន្តពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយតាមរយៈការលើកកម្ពស់តួនាទី និងប្រសិទ្ធភាពប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-វៀតណាម ព្រមទាំងជំរុញយ៉ាងសកម្មចំពោះរាល់គម្រោងលើការវិនិយោគ ការតភ្ជាប់ចរាចរណ៍ផងដែរ។ ព្រមទាំង លោកបានអះអាងថា ចិនមានឆន្ទៈបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មវៀតណាម អាចពង្រីកការនាំចេញទៅកាន់ប្រទេសចិន រួមចំណែកអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគី។

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរក៏បានជូនដំណឹងបន្ថែមទៀតអំពីស្ថានភាពនៃប្រទេសនីមួយៗ ហើយទន្ទឹមនឹងនោះ ប្រមុខស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបានអះអាងសារជាថ្មីនូវការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung