ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Tran Hong Ha បានសង្កត់ធ្ងន់ថា ដំណើរឆ្ពោះទៅសម្រេចបាននូវគោលដៅដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុនៅមានឧបសគ្គជាច្រើន ទាមទារឱ្យមានភាពប្រាជ្ញា និងស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពខ្ពស់។ លោកបានបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងរដ្ឋាភិបាល និងធុរកិច្ច ដោយប្រើប្រាស់ការវិនិយោគសាធារណៈ ដើម្បីដឹកនាំហិរញ្ញវត្ថុឯកជន ជាធនធានដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័ន។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម (រូប​ថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសនានាចាំបាច់ត្រូវបង្កើតផែនទីបង្ហាញផ្លូវកាត់បន្ថយការបំភាយឧស្ម័នប្រកបដោយវិធីសាស្រ្ត និងជាក់ស្តែង។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ បង្កើនសមាមាត្រនៃថាមពលកកើតឡើងវិញ និងអនុវត្តការសន្យារបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃភាគីទាំងឡាយចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលរួមមានការបង្កើតភាពជាដៃគូធ្វើបរិវត្តកម្មថាមពលប្រកបដោយសមធម៌ (JETP) ជាមួយប្រទេសជាសមាជិកនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍឈានមុខគេលើពិភពលោក (G7) និងដៃគូផ្សេងទៀត។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំ​គ្នា (រូប​ថត៖ vnanet.vn)

ដើម្បីអនុវត្តលទ្ធផលសន្និសីទ និងប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ លោក​ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឱ្យប្រទេសនានាសហការរៀបចំច្បាប់​ជាក់លាក់ដូចជាទីផ្សារកាបូនមួយ​ក្នុងតំបន់ មជ្ឈមណ្ឌលមួយសម្រាប់ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យា ពីព្រោះបច្ចេកវិទ្យាគឺជាគន្លឹះក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ខណៈពេលដែលធានាបាននូវសន្តិសុខ​ថាមពល និងធានាថា រដ្ឋ និងប្រជាជន និងអង្គភាព​អាជីវកម្ មមានលទ្ធភាពទទួលបានថាមពលស្អាតដែលមានតម្លៃសមរម្យ។ បន្ថែមលើនេះ លោក​ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពឹងផ្អែកលើការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសន្ទនាលើគោលនយោបាយ និងបច្ចេកទេស ដើម្បីឲ្យប្រទេសនានាមានសំឡេងរួម ដោយហេតុនេះបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការកាត់បន្ថយការបំភាយឧស្ម័ន ខណៈធានាបាននូវការអនុវត្តគោលដៅសេដ្ឋកិច្ចសង្គម។

* នារសៀលថ្ងៃដដែល ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានទទួលជួបរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោក Raphael Perpetuo Mercado Lotilla។

បកប្រែដោយ Thanh Cong