អបអរសាទរលោកឯកអគ្គរដ្ឋទូត Park Noh Wan ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម លោក Nguyen Xuan Phuc ប្រធាន​រដ្ឋ​ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន បង្កើនទំនុកចិត្តផ្នែកនយោបាយ; កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចកាន់តែកើនឡើង។ កូរ៉េខាងត្បូងគឺជាដៃគូឈានមុខគេរបស់បណ្ដាប្រទេស និងតំបន់ដែនដីចូលមកវិនិយោគនៅវៀតណាមជាមួយនឹងទុនវិនិយោគជិត ៨០ ពាន់លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២១ សម្រេចបាន ៧៨ ពាន់លានដុល្លារ ហើយអាចមានការកើនឡើងតទៅទៀត។ កិច្ចសហប្រតិបត្តិការលើវិស័យពលកម្មក៏សម្រេចបានលទ្ធផលវិជ្ជមានផងដែរ បច្ចុប្បន្នមានពលករវៀតណាមចំនួន ៤៨,០០០ នាក់នៅកូរ៉េខាងត្បូង។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Park Noh Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម (រូបថត៖ vnanet.vn)

ដោយធ្វើការកត់សម្គាល់ការរួមវិភាគទានរបស់ឯកអគ្គរដ្ឋទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសនឹងជំនួសមុខប្រធានរដ្ឋប្រគល់ជូនឯកអគ្គរដ្ឋទូតនូវគ្រឿងឥស្សរិយយមិត្តភាពដែលជារង្វាន់ដ៏ថ្លៃថ្លារបស់រដ្ឋវៀតណាម។

លោកឯកអគ្គរដ្ឋទូត Park Noh Wan បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋដែលបានសម្រេចចិត្តប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដែលជារង្វាន់ដ៏ថ្លៃថ្លារបស់រដ្ឋវៀតណាម។ លោកឯកអគ្គរដ្ឋទូត Park Noh Wan សង្កត់ធ្ងន់ថា ឆ្នាំ ២០២២ គឺជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបានចាត់ទុកថា នេះជាព្រឹត្តិការណ៍សំខាន់ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូង ហើយជាឱកាសសម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារជាតិ និងសន្តិសុខ៕

បកប្រែដោយ Pham Diep