នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម  បានវាយតំលៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុន Panko កូរ៉េខាងត្បូង ក្នុងការជំរុញការវិនិយោគនៅវៀតណាម ព្រមទាំងបានវាយតំលៃខ្ពស់ចំពោះលោក Choi Young-joo ដែលបានជួយឧបត្ថម្ភយ៉ាងសំខាន់សម្រាប់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកប្រធានរដ្ឋ មានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូង កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ទូលំទូលាយ និងជាក់ស្តែងលើវិស័យជាច្រើន។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០០៩ មក ការជួបប្រាស្រ័យផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងរវាងប្រជាជន ជាមួយ​ប្រជាជន បានប្រព្រឹត្តទៅជាប្រចាំ ហើយ​ការជឿទុកចិត្តផ្នែកនយោបាយក៏ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងៗដែរ។ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតែងតែជាសសរស្តម្ភដ៏សំខាន់ និងជាចំណុចភ្លឺ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកប្រធានរដ្ឋ​ Nguyen Xuan Phuc ទទួលជួបលោក Choi Young-joo អតីតប្រធានសមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូង (រូប​ថត៖ vnanet.vn)

លោក Choi Young-joo ប្រធានសម្ព័ន្ធក្រុមហ៊ុន Panko កូរ៉េខាងត្បូង មានប្រសាសន៍ថា ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-១៩ ក៏ដោយ ក៏ក្នុងរយៈពេលកន្លងមក សម្ព័ន្ធក្រុមហ៊ុនតែងតែខិតខំប្រឹងប្រែងជំនះការលំបាក ធានាជីវភាពរស់នៅរបស់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ រួមទាំងកម្មករវៀតណាមផងដែរ។ លោក Choi Young-joo ឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Panko មានបំណងចង់ពង្រីកការវិនិយោគនៅវៀតណាមលើវិស័យមួយចំនួនក្រៅពីវាយនភណ្ឌ និងកាត់ដេរ ហើយសហគ្រាសកូរ៉េខាងត្បូងជាច្រើនចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ។ លោកប្រធានសម្ព័ន្ធក្រុមហ៊ុន Panko ចង់ឲ្យរដ្ឋាភិបាលវៀតណាមបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសកូរ៉េខាងត្បូង។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ចង់ឲ្យសម្ព័ន្ធក្រុមហ៊ុន Panko  រួមចំណែកក្នុងការនាំយកទំហំពាណិជ្ជកម្មរវាងវៀតណាម និងកូរ៉េខាងត្បូងសម្រេចឲ្យបាន ១០០ ពាន់លានដុល្លារ នាពេលខាងមុខ។ ដោយបញ្ជាក់​ថា​ វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសនោះ លោកប្រធានរដ្ឋបានស្នើឲ្យ​​ សម្ព័ន្ធក្រុមហ៊ុន និងអង្គភាពអាជីវកម្មកូរ៉េខាងត្បូង បន្តពិចារណាពង្រីកការវិនិយោគនៅវៀតណាមក្នុងទិសដៅបង្កើនការអនុវត្តបច្ចេកវិទ្យាខ្ពស់ បៃតង ស្អាត ទំនើប និង​ការពារបរិស្ថាន។ អង្គភាពអាជីវកម្មដែលកំពុងដំណើរការនៅវៀតណាមបន្តបង្កើតការងារធ្វើបន្ថែមទៀត យកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ធានាបរិយាកាសធ្វើការប្រកបដោយសុវត្ថិភាព និងថែរក្សាជីវភាពរស់នៅរបស់កម្មករវៀតណាមឱ្យកាន់តែប្រសើរឡើង។ លោកប្រធានរដ្ឋរំពឹងថាលោក Choi Young-joo ក្នុងតួនាទីជាប្រធាននៃសហគ្រាសធំមួយ​របស់​​កូរ៉េខាងត្បូង នឹងបន្តផ្សព្វផ្សាយអំពី​បរិយាកាសវិនិយោគ និងធ្វើអាជីវកម្មដែលមានអំណោយផលនៅវៀតណាម ដើម្បីឲ្យសហគ្រាសកូរ៉េខាងត្បូងកាន់តែច្រើនជ្រើសរើសវៀតណាមជាគោលដៅវិនិយោគដ៏ល្អ។ ទន្ទឹមនឹងនោះ គឺជំរុញសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមទាំងសកម្មភាពអបអរសាទរខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង៕

បកប្រែដោយ Thanh Cong