លោកប្រធានរដ្ឋវៀតណាមអញ្ជើញចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី២១ ខែធ្នូ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់រាជធានីភ្នំពេញ ចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។