អ្នកយកព័ត៌មាន ៖ តើវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកយ៉ាងដូចម្ដេច?

លោក Pham Tan Cong៖ អនុវត្តការសន្យាអន្តរជាតិ វៀតណាមបានធ្វើឲ្យរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដែលបានអនុម័តជាឯកច្ឆ័ន្ទដោយបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥ ក្លាយទៅជា ១៧ គោលដៅរួម និង ១១៥ គោលដៅជាក់លាក់ដែលសមស្របនឹងលក្ខខណ្ឌ និងបរិបទអភិវឌ្ឍន៍របស់វៀតណាមក្នុងសេចក្តីសម្រេចលេខ ៦២២/QĐ-TTg ចុះថ្ងៃទី ១០ ឧសភា ឆ្នាំ២០១៧ របស់នាយករដ្ឋមន្ត្រី។

leftcenterrightdel
លោក Pham Tan Cong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) និងជាប្រធានក្រុមប្រឹក្សាសហគ្រាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម

ដោយការប្តេជ្ញាចិត្ដអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ នៅក្នុងតារាងចំណាត់ថ្នាក់សកលនៃសន្ទស្សន៍ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០១៦ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៨៨ ក្នុងចំណោមប្រទេសចំនួន ១៤៩; នៅឆ្នាំ ២០២១ វៀតណាមជាប់ចំណាត់ថ្នាក់ ៥១ ក្នុងចំណោមប្រទេស ១៦៥ ប្រទេស។

វៀតណាមត្រូវបានវាយតម្លៃថាជាប្រទេសបាននិងកំពុងអនុវត្ដគោលដៅស្តីពីការកាត់បន្ថយភាពក្រីក្រ និងធានាគុណភាពនៃការអប់រំ បង្កើតឱកាសសិក្សាសម្រាប់មនុស្សគ្រប់រូប, ការកែលម្អការប្រគល់សិទ្ធិអំណាច និងកាលានុវត្តភាពចូលរួមនយោបាយសម្រាប់ស្ត្រី ...សន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វៀតណាម ហើយជាគោលដៅធានាការទទួលបានប្រភពថាមពលប្រកបដោយនិរន្តរភាព គួរឲ្យទុកចិត្ត; ការអភិវឌ្ឍទីក្រុងនិងជនបទប្រកបដោយចីរភាព...។

ទៅបីជាការអនុវត្ដគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅជួបការលំបាកក៏ដោយ ប៉ុន្តែការដែលវៀតណាមឈានដល់លំដាប់ថ្នាក់ខ្ពស់ក្នុងតារាងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនៃប្រព័ន្ធនយោបាយទាំងមូល​ សហគ្រាសនិងប្រជាជនក្នុងការអនុវត្ដគោលដៅដែលបានសន្យា។

leftcenterrightdel
ខ្សែសង្វាក់ផលិតកម្មក្រណាត់នៅរោងចក្រ Z176 (អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ)

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងណាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍សហគ្រាសវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរយៈពេលកន្លងមក?

លោក Pham Tan Cong៖ ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សហគ្រាសអាចយល់ថាជាយុទ្ធសាស្ត្រអភិបាលកិច្ចសហគ្រាសអភិវឌ្ឍន៍ដែលអាចបន្សាំជាមួយគ្រប់កាលៈទេសៈដោយធានាបានផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍របស់ប្រជាពលករនិងការពារបរិស្ថាន។ ដូច្នេះហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសជាច្រើនបានផ្លាស់ប្តូរទិសដៅនិងយុទ្ធសាស្ត្រ​ពីការធ្វើអាជីវកម្មដើម្បីប្រាក់ចំណេញទៅជាការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ។ ទន្ទឹមនឹងនោះ អាជីវកម្មជាច្រើនក្នុងស្ថានភាពលំបាកក៏បានស្វែងរកឱកាសដើម្បីឈានទៅមុខធានាការងារសម្រាប់ប្រជាពលករ បើកទីផ្សារ រួមចំណែកដល់ថវិការដ្ឋ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។

អ្នកយកព័ត៌មាន៖ តើបញ្ហាប្រឈមអ្វីខ្លះសម្រាប់សហគមន៍សហគ្រាសវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាពនាពេលខាងមុខ?

លោក Pham Tan Cong៖ បញ្ហាប្រឈមនាពេលបច្ចុប្បន្នសម្រាប់សហគមន៍សហគ្រាសវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះគឺការយល់ដឹងអំពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ស្ថាប័ន អង្គភាពអាជីវកម្ម និងប្រជាជនជាច្រើននៅមិនទាន់ពេញលេញ។ ការកៀរគរធនធានឯកជន ធនធានក្នុងសង្គមនៅតែមានកម្រិត។ លើសពីនេះទៀត សហគ្រាសជាច្រើននៅតែប្រើប្រាស់បច្ចេកវិទ្យាហួសសម័យ ផលិតភាពពលកម្មទាបនិងសមត្ថភាពប្រកួតប្រជែងក៏ទាបផងដែរ។

អ្នកយកព័ត៌មាន៖ តើ VCCI មានអនុសាសន៍អ្វីខ្លះដើម្បីជំរុញសហគមន៍សហគ្រាសឱ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព?

លោក Pham Tan Cong៖ យើងខ្ញុំបានផ្តល់អនុសាសន៍ថា ចាំបាច់ត្រូវមានការយល់ឃើញនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាផ្លូវមួយនិងជាកត្ដាដើម្បីជួយសហគ្រាសឱ្យមានភាពរឹងមាំនៅក្នុងទីផ្សារសកលលោក។  ការអភិវឌ្ឍប្រកបដោយចីរភាពមិនត្រឹមតែជាបញ្ហាប្រឈមប៉ុណ្ណោះទេ ថែមទាំងជាឱកាសផងដែរ។ ការតំរង់ទិសអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ការអភិវឌ្ឍប្រកបដោយចីរភាពចាំបាច់ត្រូវមានការសន្យារបស់សហគ្រាស ចាប់ពីថ្នាក់ដឹកនាំរហូតដល់បុគ្គលិកម្នាក់ៗ។

នាពេលខាងមុខ VCCI នឹងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការកំណត់ទិសដៅ និងគាំទ្រដល់សហគ្រាសក្នុងការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា៖ ការរៀបចំវេទិកាសន្ទនាគោលនយោបាយស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព, លើកសំណើនិងផ្ដល់យោបល់ជូនរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងទម្រង់ភាពជាដៃគូសាធារណៈ-ឯកជន ដើម្បីបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញការចូលរួមពីសហគមន៍សហគ្រាសក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។ លើកទឹកចិត្តនិងគាំទ្រយ៉ាងសកម្មសហគ្រាសឱ្យអនុវត្តគំរូអាជីវកម្មប្រកបដោយចីរភាព បច្ចេកវិទ្យាផលិតកម្មទំនើប ប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការពារបរិស្ថាន។ ជំរុញការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងជំរុញការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីជួយគាំទ្រសហគ្រាសធុនតូចនិងមធ្យម ...៕

បកប្រែដោយ Pham Diep