នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺដើម្បីវាយតម្លៃលទ្ធផល និងស្ថានការណ៍បន្ទាប់ពីបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។ តាមរយៈនោះបានបង្ហាញពីអ្វីៗដែលបានធ្វើរួច និងអ្វីៗដែលមិនទាន់ធ្វើ វាយតម្លៃស្ថានភាព; ពិភាក្សាអំពីវិធានការដើម្បីសម្របសម្រួលប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានឲ្យដឹងថា តាមរយៈដំណើរការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាតផ្ទុះឡើងជាលើកទី ៤ នេះ យើងបានដកបទពិសោធន៍ ដ៏មានតម្លៃជាច្រើន។ ព្រមទាំងបានយល់កាន់តែច្បាស់ពីវីរុសនេះដើម្បីចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឲ្យមានប្រសិទ្ធភាពថែមទៀត។

ប្រមុខរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដំណោះស្រាយបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលវៀតណាមបាននិងកំពុងអនុវត្ដ​គឺសមស្របនិងមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទដែលប្រទេសនៅតែជួបការលំបាកជាច្រើន ខណៈពេលដែលជំងឺរាតត្បាតនៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ...។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រសួង ស្ថាប័ននិងមូលដ្ឋានបន្តអនុវត្តវិធានការសំខាន់ៗមួយចំនួនដើម្បីបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលខាងមុខនេះ។ ជាមួយគ្នានោះ  ត្រូវតែត្រួតពិនិត្យនិងគ្រប់គ្រងជំងឺរាតត្បាតឲ្យមានប្រសិទ្ធភាព ដោយការលើកកម្ពស់សមត្ថភាពសុខាភិបាល ការចាក់វ៉ាក់សាំង និងថ្នាំព្យាបាល ក៏ដូចជាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធបន្តបង្កើនការចាក់វ៉ាក់សាំងនិងធានាសុវត្ថិភាពនិងមានប្រសិទ្ធភាព បន្តជំរុញការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង ថ្នាំព្យាបាលនិងឧបករណ៍វេជ្ជសាស្ត្រសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងប្រទេស៕

បកប្រែដោយ Pham Diep