បន្ទាប់ពីជិត ៣ ទសវត្សនៃការធ្វើសមាហរណកម្មជាមួយតំបន់ វៀតណាមបានក្លាយទៅជាសមាជិកមួយក្នុងចំណោមសមាជិកចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ ជះឥទ្ធិពលដល់និម្មាបនកម្មឯកភាព ក៏ដូចជាការរក្សាសន្តិភាព និងវិបុលភាពរបស់អាស៊ាន។ វៀតណាមបានពួតដៃជាមួយប្រទេសអាស៊ានកសាងសហគមន៍អាស៊ាន ដែលយកប្រជាជនជាមជ្ឈភាព។

leftcenterrightdel
រូបថតឧទាហរណ៍ (vovworld.vn)

ការចូលរួមអាស៊ានគឺជារបត់មួយក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បើកទ្វារសមាហរណកម្មក្នុងតំបន់និងអន្តរជាតិ។ វៀតណាមរួមជាមួយប្រទេសអាស៊ានកសាងចក្ខុវិស័យអាស៊ានឲ្យធំជាង ឆ្ងាយជាង និងជម្រុញឲ្យអាស៊ានក្លាយទៅជាដៃគូដ៏សំខាន់ដែលខានមិនបានរបស់ប្រទេសធំៗលើពិភពលោក ជាពិសេសគឺ អាមេរិក រុស្ស៊ី ចិន ជប៉ុន។ល។

អាស៊ានគឺជាសង្វៀនដំបូងសម្រាប់វៀតណាមលើកកម្ពស់សមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិ កសាងនិងសុក្រិតគោលនយោបាយ ច្បាប់ និងនីតិវិធីក្នុងប្រទេសឲ្យសមស្របតាមស្តង់ដារអន្តរជាតិ។ តួនាទីមួយថ្ងៃកាន់តែសំខាន់ឡើងៗ របស់វៀតណាមក្នុងអាស៊ានគឺជាកាតាលីករ ក្នុងការលើកកម្ពស់តម្លៃយុទ្ធសាស្រ្តរបស់វៀតណាម បង្កើនទំនាក់ទំនងទ្វេភាគីរបស់វៀតណាមជាមួយដៃគូនៅខាងក្រៅអាស៊ាន ជាពិសេសគឺប្រទេសធំៗ។

ក្នុងបរិបទនៃជំងឺ Covid-19 វៀតណាមបន្តលើកឡើងគំនិតផ្ដួចផ្ដើម និងតំរង់ទិសដើម្បីពួតដៃក្នុងការកសាងសហគមន៍អាស៊ានទៅជាសហគមន៍អភិវឌ្ឍ និងខ្លួនទីពឹងខ្លួន ហើយក៏ជាបង្អែកជួយឲ្យវៀតណាមជំនះរាល់ការលំបាកនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong