នៅកិច្ចប្រជុំ ប្រតិភូទាំងឡាយបានវាយតម្លៃចំពោះប្រតិបត្តិការរបស់ ICAPP បន្ទាប់ពីសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ព្រមទាំងពិភាក្សា និងសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ ICAPP នៅឆ្នាំ ២០២១។

leftcenterrightdel
លោកស្រី Nguyen Thi Hoang Van អនុប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោកស្រី Nguyen Thi Hoang Van អនុប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស បានចូលរួម និងរួមវិភាគទានយ៉ាងសកម្មនៅក្នុងអង្គប្រជុំ។ លោកស្រី Nguyen Thi Hoang Van បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន ICAPP ក្នុងការរក្សាសកម្មភាពរបស់ ICAPP ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដែលរួមចំណែកលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងគណបក្សនយោបាយ។ លោកស្រី Nguyen Thi Hoang Van បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តចូលរួម និងរួមវិភាគទានយ៉ាងសកម្មដល់សកម្មភាពរបស់ ICAPP ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang