leftcenterrightdel
ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាមលោក Antonio Alessandro បានទទួលជំនួយពីវៀតណាម (រូបថត៖ Baothegioi&VietNam)

 

កាលពីថ្ងៃទី ៧ ខែមេសា វៀតណាមបានប្រគល់ម៉ាស់ចំនួន ៥៥០,០០០ សន្លឹក ដល់ប្រទេសអ៊ីតាលី និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប សំដៅជួយឧបត្ថម្ភដល់ប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត COVID-19។ ទាក់ទងនឹងបញ្ហានេះ ឆ្លើយសំនួររបស់កាសែត VTC News លោក Antonio Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាមបានឲ្យដឹងថា នេះគឺជាជំនួយដ៏មានតម្លៃដែលរួមចំណែកជួយប្រជាជនអ៊ីតាលីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត COVID-19 ប្រកបដោយប្រសិទ្ធភាពថែមទៀត ។

លោកឯកអគ្គរដ្ឋទូត Antonio Alessandro បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត COVID-19 ព្រមទាំងលោកឯកអគ្គរដ្ឋទូត បានឲ្យដឹងថា វៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ ទោះបីជាវៀតណាមមានខ្សែព្រំដែនជាប់ជាមួយប្រទេសចិនដែលជាប្រទេសដំបូងដែលបានផ្ទុះឡើងនៃជំងឺរាតត្បាតក៏ដោយក៏រដ្ឋាភិបាលវៀតណាមបានដឹកនាំ និងគ្រប់គ្រងការរាតត្បាតយ៉ាងល្អដែរ។ ជាមួយគ្នានោះ សារព័ត៌មានអន្តរជាតិជាច្រើនបានកោតសរសើរ និងសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៅវៀតណាម។ 

លោកឯកអគ្គរដ្ឋទូត Antonio Alessandro ជឿជាក់ថា ជំងឺរាតត្បាត Covid-19 នៅវៀតណាមនឹងត្រូវបានកម្ចាត់នាពេលឆាប់ៗនេះ៕

បកប្រែដោយ Thanh Cong