leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក To Anh Dung ប្រគល់សម្ភារៈពេទ្យជានិមិត្តរូបពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម ជូនរដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ដើម្បីបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត Covid-19 (រូបថត៖ vnanet.vn)

សម្ភារៈពេទ្យទាំងនេះរួមមានម៉ាស់ប្រឆាំងនឹងបាក់តេរីចំនួន ៥៥០,០០០ ផលិតដោយប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយគាំទ្ររដ្ឋាភិបាល និងប្រជាជនបណ្តាប្រទេសក្នុងគ្រាលំបាកនេះ។ ព្រមទាំងឯកអគ្គរដ្ឋទូតទាំងឡាយក៏សម្តែងនូវការរំជួលចិត្តចំពោះកាយវិការដ៏ថ្លៃថ្នូរបស់ប្រទេសវៀតណាម ទោះបីជាវៀតណាមកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃ Covid-19 ក៏ដោយ ប៉ុន្តែវៀតណាមនៅត្រៀមជាស្រេចផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋនៃប្រទេសដទៃទៀតដែលស្នាក់នៅប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក រួមទាំងការព្យាបាលអ្នកដែលឆ្លងវីរុស SARS-CoV-2 ទៀតផង។ ឯកអគ្គរដ្ឋទូតទាំងឡាយចាត់ទុកថា នេះគឺជាការលើកទឹកចិត្ត ដែលបញ្ជាក់ពីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការតស៊ូដ៏ស្វិតស្វាញជាមួយរោគរាតត្បាតសព្វថ្ងៃនេះ។ ឯកអគ្គរដ្ឋទូតទាំងឡាយបានសន្យានឹងសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីការពារសុខភាព និងសុវត្ថិភាពសម្រាប់ប្រជាជន និងរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការចែករំលែកព័ត៌មាន និងការជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីជំនះការលំបាកនេះ។

ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 រដ្ឋាភិបាលវៀតណាមក៏បានផ្តល់ឧបករណ៍ធ្វើតេស្ត៍រកវីរុស SARS-CoV-2 ចំនួន ៥០០ ឈុតជូនរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការរកឃើញនិងគ្រប់គ្រងការរាតត្បាតឱ្យបានឆាប់៕

បកប្រែដោយ Thanh Cong