វៀតណាមផ្ដល់ជំនួយដល់ប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងរាតត្បាត Covid-19
កប.អនឡាញ - ឧបនាយករដ្ឋមន្ត្រីឡាវ លោក Somdy Duangdy បានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់បណ្ដាសហគ្រាសវៀតណាមដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសឡាវ។
    |
 |
លោក Nguyen Van Binh ប្រធានតំណាងធនាគារ BIDV នៅប្រទេសឡាវ និងជាអគ្គនាយកធនាគារចម្រុះ LAOVIET ផ្ដល់ទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារអាមេរិកដល់រដ្ឋាភិបាលឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid 19 (រូបថត៖ vovworld.vn) |
នារសៀលថ្ងៃទី ៦ មេសា នៅទីក្រុងវៀងចន្ទន៍ សហគ្រាសវៀតណាមជាច្រើនដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសឡាវបានជួយឧបត្ថម្ភដល់រដ្ឋាភិបាលឡាវចំនួន ៣៧០,០០០ ដុល្លារអាមេរិក ដើម្បីចែករំលែកការលំបាកជាមួយរដ្ឋាភិបាលនិងប្រជាជនឡាវ និងខិតខំរួមចំណែកជាមួយរដ្ឋាភិបាលឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid 19
នៅឯខុទ្ទកាល័យនាយករដ្ឋមន្រ្តីឡាវ លោក Luu Manh Ha អគ្គនាយកក្រុមហ៊ុន UNITEL គឺជាក្រុមហ៊ុនចម្រុះរវាងសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព VIETTEL វៀតណាមនិងក្រុមហ៊ុនទូរគមនាគមន៍ឡាវបានផ្តល់ទឹកប្រាក់ចំនួន ២,៣៨០ ពាន់លានគីព (ស្មើនឹង ៣២០,០០០ ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់រដ្ឋាភិបាលឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត COVID-19។ ប្រធានតំណាងធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងជាអគ្គនាយកធនាគារចំរុះ LAOVIET លោក Nguyen Van Binh ក៏បានផ្ដល់ទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារអាមេរិកផងដែរ ដែលជាអំណោយពីបុគ្គលិកនៃធនាគារ BIDV ដើម្បីជួយរដ្ឋាភិបាលនិងប្រជាជនឡាវប្រយុទ្ធប្រឆាំងនឹងការរាតត្បាត COVID-19។
តាងនាមរដ្ឋាភិបាលឡាវ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Somdy Duangdy បានវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានតម្លៃរបស់បណ្ដាសហគ្រាសវៀតណាមដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសឡាវ។ នេះគឺជាការបង្ហាញពីការទទួលខុសត្រូវសម្រាប់សង្គមនិងជាការចែករំលែកជាមួយរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងគ្រាលំបាក៕
បកប្រែដោយ Thanh Cong