leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៥ (MLC) (រូបថត៖vov.vn)

លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម  Pham Binh Minh បានសង្កត់ធ្ងន់លើគោលបំណង នៃកិច្ចប្រជុំពិសេស ACC ដើម្បីអនុវត្តយ៉ាងឆាប់រហ័សនូវសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលបានអនុម័តនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការឆ្លើយតបរួម របស់អាស៊ានចំពោះការផ្ទុះឡើងនៃ Covid-19។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាមបានសង្កត់ធ្ងន់ថាក្នុងស្ថានភាពឆ្លងរាលដាលជំងឺនេះនាពេលបច្ចុប្បន្នអាស៊ានត្រូវលើកកម្ពស់ស្មារតីនៃការរួបរួមគ្នា និងម្ចាស់ការដោយបុរេសកម្មទៅនឹងសហគមន៍អាស៊ានដែលជាតម្រូវការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌអាស៊ានក៏ដូចជារវាងអាស៊ាន និងដៃគូដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃ Covid-19។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី Pham Binh Minh បានអះអាងថា ប្រទេសវៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះ ក្នុងនោះរួមមានការការពារនិងការត្រួតពិនិត្យការផ្ទុះឡើងនិងការព្យាបាលជំងឺហើយត្រូវបានទទួលស្គាល់និងកោតសរសើរដោយអង្គការសុខភាពពិភពលោក (WHO)។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសក៏បានអះអាងថារាល់សកម្មភាពអាស៊ានដែលនឹងធ្វើនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ នោះ ត្រូវបានរក្សានៅដដែលដូចការគ្រោងទុក ហើយវៀតណាមនឹងអនុវត្តនូវគ្រប់វិធានការនានាដើម្បីធានាការថែទាំសុខភាពនៅកម្រិតខ្ពស់បំផុតយោងទៅតាមបទប្បញ្ញត្តិអន្តរជាតិសម្រាប់ប្រតិភូចូលរួមសកម្មភាពនៅប្រទេសវៀតណាម។

* ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំពិសេសរបស់ ACC ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាស៊ាននានារួមជាមួយរដ្ឋមន្រ្តីការបរទេសចិនបានធ្វើកិច្ចប្រជុំមួយស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងជំងឺ Covid-19។

រដ្ឋមន្រ្តីការបរទេសចិនបានថ្លែងអំណរគុណដល់វៀតណាមដែលជាប្រធានអាស៊ាន និងហ្វីលីពីនដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ចិន និងប្រទេសម្ចាស់ផ្ទះឡាវដែលបានសម្របសម្រួលរៀបចំកិច្ចប្រជុំនេះឱ្យបានទាន់ពេលវេលា។ លោករដ្ឋមន្រ្តីការបរទេសចិនបានជម្រាបជូនអំពីស្ថានភាពនិងលទ្ធផលវិជ្ជមានក្នុងការការពារជំងឺនៅទីក្រុងវូហាន និងទូទាំងប្រទេសចិន ព្រមទាំងបញ្ជាក់ថា ចិននឹងខិតខំប្រឹងប្រែងដើម្បីធានានូវសុវត្ថិភាពនិងផ្តល់ជំនួយជាអតិបរិមាសម្រាប់ពលរដ្ឋអាស៊ានដែលកំពុងរស់នៅសិក្សានិងធ្វើការនៅប្រទេសចិន។

* នៅថ្ងៃទី ២០ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី ៥ (MLC) ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម៕

បកប្រែដោយ Minh Trung