នៅក្នុងជំនួបទ្វេភាគីជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh  បានចែក​រំលែកនូវការលំបាក់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19  និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ចិនក្នុងការសហការជាមួយបណ្ដាប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណាប្រភេទថ្មី។

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានជួបទ្វេភាគីជាមួយលោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន (រូបថត៖ baochinhphu.vn)

 

អំពីទំនាក់ទំនងទ្វេភាគី លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យភាគីចិនបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ការនាំចូលទំនិញ​វៀតណាម ជាពិសេសកសិផលចូលមកទីផ្សារចិន។ ទាក់ទិននឹងបញ្ហាសមុទ្រ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានបង្ហាញពីគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រ ដោយចាត់ទុកថា ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហានេះ បន្តអនុវត្ដយន្តការដែលមានស្រាប់។ លោកបញ្ជាក់ថា វៀតណាមនឹងបន្តសហការជាមួយចិន និងបណ្តាប្រទេសផ្សេងៗក្នុងការស្វែងរកវិធានការដើម្បីរក្សាសន្តិភាពសន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចចរចារស្ដីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ទទួលបានលទ្ធផលជាក់ស្តែងនាពេលឆាប់ៗនេះស្របតាមច្បាប់អន្តរជាតិ។

រីឯលោក Wang Yi បានថ្លែងអំណរគុណវៀតណាមចំពោះការចែករំលែកនិងការជួយឧបត្ថម្ភរបស់ចិនក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនៅវៀតណាម។ លោក Wang Yi បានសង្កត់ធ្ងន់ថា ចិននឹងបង្កើនការនាំចូលផលិតផលរបស់វៀតណាមនិងដោះស្រាយរាល់បញ្ហានៅ​សេសសល់ក្នុងគម្រោង​សហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។

*នៅក្នុងជំនួបជាមួយលោក Saleumsay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ  លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម  បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាម្ចាស់ផ្ទះឡាវ។ 

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមនិងលោក Saleumsay Kommasith រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ (រូបថត៖ baochinhphu.vn)

 

រដ្ឋមន្រ្តីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់និងលទ្ធផលនៃសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ កាលពី ខែមករា កន្លងមក។ ក្នុងនោះលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងបណ្តុះបណ្តាលការដឹកជញ្ជូន ទេសចរណ៍  ឃោសនា ... រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់និងរួមគ្នារៀបចំព្រឹត្តិការណ៍សំខាន់ៗនៃប្រទេសទាំងពីរ។

រដ្ឋមន្រ្តីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធលើវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅពេលដែលវៀតណាមបានទទួលតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២០ ខណៈដែលប្រទេសឡាវគឺជាប្រទេសម្ចាស់ផ្ទះនៃយន្តការអនុតំបន់មេគង្គសំខាន់ៗជាច្រើនដូចជា CLV, CLMV, ACMECS និងជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងអាស៊ាន - អាមេរិក៕

បកប្រែដោយ Thanh Cong