ការបង្កើនសាមគ្គីភាពក្នុងចលនាមិនចូលបក្សសម្ព័ន្ធ
កប.អនឡាញ - នៅថ្ងៃទី២៤ និងថ្ងៃទី២៦ នៅរដ្ឋធានីបាគូ នៃប្រទេសអាស៊ែបៃហ្សង់ បានប្រព្រឹត្តទៅកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ លើកទី ១៨ ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានារដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានចង្អុលបង្ហាញអំពីបញ្ហាប្រឈមនានាដែលចលនាកំពុងប្រឈមមុខ ព្រមទាំងបានអំពាវនាវឱ្យចលនាបង្កើនសាមគ្គីភាពដោយយោងតាមគោលការណ៍ទីក្រុង Bangdung ។
    |
 |
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ថ្លែងនៅកិច្ចប្រជុំកំពូលលើកទី ១៨ នៃចលនាមិនចូលបក្សសម្ព័ន្ធ (រូបថត៖ vnanet.vn) |
លោកស្រីអនុប្រធានរដ្ឋវៀតណាម Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលសហការជាមួយបណ្តាប្រទេសជាសមាជិកដើម្បីបង្កើនសាមគ្គីភាពក្នុងចលនាមិនចូលបក្សសម្ព័ន្ធ ហើយអះអាងថា វៀតណាមតែងតែខិតខំចូលរួមវិភាគទានក្នុងការកសាងសហគមន៍អាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ ប៉ុន្តែលោកស្រីអនុប្រធានារដ្ឋវៀតណាមក៏បានលើកឡើងដែរថា បញ្ហានេះកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយការវិវត្តដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ ជាពិសេសការរំលោភអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ។
លោកស្រីអនុប្រធានរដ្ឋវៀតណាមបានស្នើថាចលនាមិនចូលបក្សសម្ព័ន្ធគប្បីយកចិត្តទុកដាក់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាព នៅអាស៊ីអាគ្នេយ៍ គោរព និងការពារគោលការណ៍គ្រឹះរបស់ចលនា គោរពទស្សនៈ និងជំហររបស់បណ្តាប្រទេសជាសមាជិកដែលពាក់ព័ន្ធ។
នាល្ងាច ថ្ងៃទី២៦ តាមម៉ោងនៅប្រទេសវៀតណាម កិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ លើកទី ១៨ បានបិទបញ្ចប់ និងអនុម័តលើសេចក្តីប្រកាសទីក្រុងបាគូដោយបញ្ជាក់ឡើងវិញនូវគុណតម្លៃ និងសារៈសំខាន់នៃគោលការណ៍ទីក្រុង Bangdung រួមទាំងការខិតខំបង្កើនសាមគ្គីភាពដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕
បកប្រែដោយ Thanh Cong