ក្នុងឱកាសនេះ គណៈកម្មការចាត់តាំងបានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីផែនការទទួលថ្នាក់ដឹកនាំមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិមកចូលរួមវេទិកា WEF ASEAN ក៏ដូចជាវិធានការរៀបចំការបើកវេទិការ WEF ASEAN និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មរបស់វៀតណាមដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅពិនិត្យមើលការងារត្រៀមរៀបចំវេទិកា WEF ASEAN 2018 (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលអនុគណៈកម្មការនានាបានសហការយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការ​ត្រៀម​រៀប​ចំ​វេទិកា WEF ASEAN។ លោកបានអះអាងថា នេះជាឱកាសមួយដើម្បីបញ្ជាក់ពីឆន្ទៈឆ្ពោះទៅរកកំរិតខ្ពស់ថ្មីមួយរបស់វៀតណាម ហេតុដូច្នេះការងារត្រៀមរៀបចំនេះមានអត្ថន័យដ៏សំខាន់ដើម្បីធានាឲ្យវេទិកាប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើភារកិច្ចសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវផ្សព្វផ្សាយនូវរូបភាពទឹកដី និងមនុស្សវៀតណាម ព្រមទាំងស្នើឲ្យស្ថាប័នពាក់ព័ន្ធនានាឲ្យត្រៀមរៀបចំ និងអនុវត្តឲ្យបានល្អនូវវិធានការធានារក្សាសន្តិសុខ និងសុវត្ថិភាពចំពោះវេទិកានេះដែរ៕

បកប្រែដោយ Huyen Trang