leftcenterrightdel
លោក Bui Thanh Son និងលោក Justin Wood អញ្ជើញជាអធីបតីភាពក្នុងសន្និសីទកាសែត

 

លោក Bui Thanh Son បានឲ្យដឹងថា ប្រធនបទ “អាស៊ាន ៤.០ ៖ ស្មារតីនៃសហគ្រាស និងបដិវត្ដន៍ឧស្សាហកម្មលើកទី ៤” របស់សន្និសីទ WEF ASEAN 2018 ដែលត្រូវបានវាយតំលៃខ្ពស់ និងទទួលបានការយកចិត្ដទុកដាក់ពីបណ្តាប្រទេសអាស៊ាន និងក្នុងតំបន់ ហើយក៏ត្រូវបានផ្សាភ្ជាប់ជាមួយប្រធានបទរបស់អាស៊ាននៅឆ្នាំនេះ គឺឆ្ពោះទៅរក“អាស៊ានខ្លួនទីពឹងខ្លួន និងភាពច្នៃប្រឌិត”។ 

មកដល់ពេលនេះ មានប្រតិភូប្រហែល ១,០០០ នាក់បានចុះឈ្មោះចូលរួមសន្និសីទនេះ ក្នុងនោះមានថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលមកពីបណ្ដាប្រទេសអាស៊ាន និងក្នុងតំបន់ ព្រមទាំងតំណាងអង្គការអន្ដរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិប្រហែល ៣០០ នាក់ចូលរួមផងដែរ។

លោក Bui Thanh Son បានបន្ដទៀតថា សន្និសីទ WEF ASEAN 2018 គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពការទូតដ៏សំខាន់របស់វៀតណាមក្នុងឆ្នាំនេះ ហើយលោកជឿជាក់ថា ការត្រៀមរៀបចំសន្និសីទយ៉ាងម៉ត់ចត់របស់ប្រទេសម្ចាស់ផ្ទះវៀតណាម ការ​សហការយ៉ាងជិតស្និទ្ធជាមួយ WEF និងការគាំទ្ររបស់ដៃគូនានា ក៏ដូចជាការចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាននឹងធ្វើឲ្យសន្និសីទទទួលបានជោគជ័យ ដែលរួមចំណែកពង្រឹងសាមគ្គីភាព វិបុលភាពរបស់អាស៊ាន ក៏ដូចជាការផ្សព្វផ្សាយពីទឹកដីវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្ម "ផងដែរ៕

បកប្រែដោយ Thanh Cong