ក្រុមកីឡាវៀតណាមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដោយមានសមាជិកចំនួន ១,០០៣ នាក់ ចូលរួមប្រកួតក្នុងប្រភេទកីឡាចំនួន ៣០/៣៦ លើវិញ្ញាសា ៤៤៧/៥៨៣ និងខិតខំដណ្ដើមមេដាយមាសពី ៨៩ ដល់ ១២០ គ្រឿង ឈរនៅកំពូលតារាងក្នុងចំណោមប្រទេសដែលចូលរួម រក្សាចំណាត់ថ្នាក់ខ្ពស់ក្នុងប្រភេទកីឡាអូឡាំពិក និងប្តេជ្ញាការពារដោយជោគជ័យនូវតំណែងលេខ១ របស់ក្រុមបាល់ទាត់បុរស និងនារី ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ជូនទង់ជាតិទៅកាន់ លោក Dang Ha Viet ប្រធាន​ក្រុម​កីឡាវៀតណាមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

ថ្លែងមតិប្រគល់ភារកិច្ចឲ្យក្រុមកីឡាវៀតណាមចូលរួមស៊ីហ្គេមលើកទី៣២ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា៖ “ស៊ីហ្គេមមិនត្រឹមតែជាព្រឹត្តិការណ៍កីឡា និងជាឱកាសសម្រាប់ក្រុមកីឡាដែលចូលរួមបាន​បង្ហាញសមត្ថភាព និងលើកកំពស់ស្នាដៃរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាពិធីបុណ្យមួយដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ទៀតផង។ សមាជិកនីមួយៗនៃក្រុមកីឡាវៀតណាមត្រូវតែដឹងអំពីទំនួលខុសត្រូវដ៏រុងរឿងរបស់ខ្លួន បង្ហាញវប្បធម៌ និងផ្សព្វផ្សាយគុណតម្លៃល្អដល់មិត្តអន្តរជាតិ ពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព និងការប្រាស្រ័យទាក់ទង សិក្សារៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅក។ សមាជិកនីមួយៗនៃក្រុមគឺជាទូតនាំសារអំពីវប្បធម៌របស់ប្រទេសជាតិ; ត្រូវតែជំនះរាល់ការលំបាក បំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ ចូល​រួម​​ប្រកួតប្រជែងដោយស្មារតីដ៏ថ្លៃថ្នូ និងឧស្សាហ៍ព្យាយាម រួមចំណែកលើកកំពស់ឋានៈកីឡាវៀតណាមឡើងកំពស់ថ្មី”៕

បកប្រែដោយ Duy Hoan