កីឡាករកីឡាការិនីជាង ១១.០០០ នាក់ចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២
កប.អនឡាញ - តួលេខជាបឋមដែលទើបផ្សាយជាសាធារណៈបង្ហាញថា កីឡាករ កីឡាការិនី ១១,៤៥៣ នាក់មកពីប្រទេសសមាជិកចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទីម័រឡេស្តេ នឹងចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) និងការប្រកួតកីឡាប៉ារ៉ាឡាំពិកអាគ្នេយ៍អាស៊ានលើកទី ១២ (កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២) ដែលនឹងប្រព្រឹត្តិទៅនៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានឲ្យដឹងថា កម្ពុជានឹងបញ្ជូនកីឡាករចំនួន ១,៣១២ នាក់ ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ក្រុមកីឡាករថៃដែលមាន ១.៧៥៥ នាក់ ជាក្រុមមានសមាជិកច្រើនជាងគេ តាមពីក្រោយគឺ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ទីម័រឡេស្តេ និងប្រ៊ុយណេ។
    |
 |
ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក) (Logo-Mascot-Moto) របស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ (រូបថត៖ vnanet.vn) |
លោក ថោង ខុន សង្កត់ធ្ងន់ថា ការចូលរួមរបស់ក្រុមកីឡានៃប្រទេសសមាជិកអាស៊ានទាំងអស់ លើគ្រប់វិញ្ញាសា បានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អនៃចលនាអូឡាំពិកក្នុងតំបន់ ព្រមទាំងក៏ជាសក្ខីភាពបង្ហាញពីការគាំទ្រសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
បកប្រែដោយ Thuy Anh