ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ នឹងបើកនៅថ្ងៃទី ៩ ខែធ្នូ។ គណៈប្រតិភូកីឡាវៀតណាម មានសមាជិកចំនួន ១,១៦៥ នាក់ រួមទាំងកីឡាករ ៨៤២ នាក់ គ្រូបង្វឹក ១៨៩ នាក់ អ្នកជំនាញ ១៩ នាក់ ដោយប្រកួតប្រជែងប្រភេទកីឡាចំនួន ៤៧ ក្នុងចំណោម ៦៦ ប្រភេទកីឡា ដោយមាន ៤៤៣ ក្នុងចំណោម ៥៧៣ វិញ្ញាណសារប្រកួតប្រជែងសរុប។ គោលដៅរបស់គណៈប្រតិភូកីឡាវៀតណាមគឺឈ្នះមេដាយមាសពី ៩០ ទៅ ១១០ គ្រឿង ហើយរក្សាតំណែងក្នុងចំណោមកំពូលទាំង ៣ នៃតារាងចំណាត់ថ្នាក់។

leftcenterrightdel
គណៈប្រតិភូកីឡាវៀតណាមចេញដំណើរជាផ្លូវការដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣  (រូបថត៖ vov.vn)

លោក Nguyen Hong Minh ប្រធានគណៈប្រតិភូ បានចែករំលែកថា៖ “គណៈប្រតិភូនឹងប្តេជ្ញាចិត្តប្រកួតប្រជែងដោយភាពក្លាហាន ភាពស្មោះត្រង់ និងភាពថ្លៃថ្នូរនៃស្មារតីកីឡា ហើយសម្រេចបានលទ្ធផលខ្ពស់បំផុត ដើម្បីនាំមកនូវមោទនភាពដល់អ្នកគាំទ្រ និងកីឡាវៀតណាម។ យើងសង្ឃឹមថា កីឡាករ និងគ្រូបង្វឹកទាំងអស់នឹងមានទំនុកចិត្តក្នុងការបង្ហាញពីភាពក្លាហាន និងឆន្ទៈរបស់ប្រជាជនវៀតណាមតាមរបៀបដ៏ថ្លៃថ្នូរ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត”។

កីឡាស៊ីហ្គេមលើកទី ៣៣ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលឆន្ទៈ ភាពក្លាហាន និងសេចក្តីប្រាថ្នារបស់កីឡាវៀតណាម ត្រូវបានឆ្លងកាត់ការសាកល្បង និងបញ្ចេញពន្លឺចែងចាំងទៀតផង៕

បកប្រែដោយ Thanh Cong